ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យ និងការបម្រើជូនអាហារដ៏ឈ្ងុយឆ្ងាញ់! - TrueID

ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យ និងការបម្រើជូនអាហារដ៏ឈ្ងុយឆ្ងាញ់!

January 3, 2022

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងអតិថិជនរបស់ណាហ្គាវើលដ៍ បានអញ្ជើញទៅចូលរួមធ្វើជាសាក្សីនិងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល២០២២ ក្រោមពន្លឺកាំជ្រួចដ៏ភ្លឺចែងចាំងប្រកបដោយភាពរីករាយនៅមុខណាហ្គាវើលដ៍។ការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងនៅមុខណាហ្គាវើលដ៍ទី១ដោយពុកម៉ែបងប្អូនទាំងអស់បានផ្ទៀងទ្រនិចនាឡិកាជាមួយនឹងផ្ទាំងអិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២២។

ពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍នារាត្រីឆ្លងឆ្នាំ 
ពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍នារាត្រីឆ្លងឆ្នាំ 

ការប្រគំតន្ត្រីផ្ទាល់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ដោយក្រុមរាំ Arrow Plas ក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍ និងឌីជេចាប់ពីម៉ោង ១០:៣០ យប់ បានធ្វើឲ្យបរិយាកាសនៃការស្វាគមន៍ឆ្នាំថ្មីនៅក្នុងណាហ្គាវើលដ៍កាន់តែមានភាពសប្បាយរីករាយ។រីឯភ្ញៀវដែលអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីនបានកម្សាន្តជាមួយនឹងចង្វាក់ភ្លេងពីរោះៗដែលផ្តល់ជូនដោយក្រុម Star Fam ដែលជាក្រុមតន្ត្រីដែលមានប្រជាប្រិយមួយនៅរាជធានីភ្នំពេញ។  

ភ្ញៀវបានអញ្ជើញទៅស្វាគមន៍ឆ្នាំថ្មី២០២២ និងកម្សាន្តជាមួយការប្រគំតន្ត្រីផ្ទាល់ដោយក្រុម Star Fam នៅក្លឹបដាលីនដាលីន
ភ្ញៀវបានអញ្ជើញទៅស្វាគមន៍ឆ្នាំថ្មី២០២២ និងកម្សាន្តជាមួយការប្រគំតន្ត្រីផ្ទាល់ដោយក្រុម Star Fam នៅក្លឹបដាលីនដាលីន

នៅព្រលប់នៅថ្ងៃឆ្លងឆ្នាំ ភោជនីយដ្ឋាន 2Pangea បានបើកបម្រើអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចឡើងវិញដែលបានទាក់ទាញអតិថិជនជាច្រើន។ម្ហូបពិសេសរួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបអាស៊ី ម្ហូបអឺរ៉ុបបង្អែម និងម្ហូបជាច្រើនមុខទៀត។ ប្រសិនបើពុកម៉ែបងប្អូនចង់ទៅពិសាអាហារឈុតពេលល្ងាចបែបចិនកាតាំង៨ មុខ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of GoldenChimes ខណៈអាហារឈុតបារាំង ៥ មុខ មានបម្រើជូននៅភោជនីយដ្ឋានបារាំងLe Gourmet ។

បន្ទាប់មកនៅថ្ងៃសៅរ៍ ទី១ និងថ្ងៃអាទិត្យ ទី២ខែមករា ដែលជាថ្ងៃចុងសប្តាហ៍ ភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារឈុតស្វាគមន៍ឆ្នាំថ្មីពិសេសពីម៉ោង ១១:៣០ ព្រឹក ដល់២:៣០ រសៀល ដែលម្នាក់ចំណាយត្រឹមតែ ១៨$ (៩$ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ)។ លើសពីនេះភោជនីយដ្ឋានចិន Hall of Golden Chimes ផ្តល់ជូននូវប៊ុហ្វេឌីមសាំ ដែលមានម្ហូបជាច្រើនមុខបន្ថែមទៅលើម្ហូបពេញនិយមបែបចិនកាតាំងដែលពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាពីម៉ោង១០:៣០ ព្រឹកដល់ ២:៣០ រសៀលនៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ តម្លៃ ២៩$ ប៉ុណ្ណោះសម្រាប់ម្នាក់។   

កម្មវិធីកម្សាន្តស្វាគមន៍ឆ្នាំថ្មី២០២២ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១
កម្មវិធីកម្សាន្តស្វាគមន៍ឆ្នាំថ្មី២០២២ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

ប៊ុហ្វេដែលមានការពេញនិយមបំផុតនិងសរសើរតៗគ្នាក្នុងរាជធានីភ្នំពេញ បានត្រឡប់មកវិញហើយនៅខែមករានោះគឺប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានដូចជា គ្រឿងសមុទ្រស្រស់សាច់អាំង សាច់ដុត ភីហ្សា ប៉ាស់ស្តា ស៊ូស៊ី ម្ហូបពេញនិយមមកពីជុំវិញពិភពលោក បង្អែម និងម្ហូបជាច្រើនមុខទៀត បម្រើជូនរៀងរាល់ថ្ងៃពីម៉ោង ៥:៣០ល្ងាច ដល់ ៩:៣០យប់ មនុស្សធំ២៨$ កុមារអាយុក្រោម ១២ ឆ្នាំ ១៤$ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ឆ្នាំ! សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com។

ក្នុងឆ្នាំ២០២២ ណាហ្គាវើលដ៍ នឹងប្រារព្ធខួប ២៧ឆ្នាំរបស់ខ្លួននៃការបន្តផ្តល់សេវាកម្មប្រកបដោយឧត្តមភាពនិងការកម្សាន្តលំដាប់ពិភពលោកដល់ភ្ញៀវអន្តរជាតិ។ កម្មវិធីប្រូម៉ូសិននិងព្រឹត្តិការណ៍ជាច្រើន នឹងត្រូវផ្តល់ជូននៅមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកនេះរួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាដើម។ សូមតាមដានគេហទំព័រ www.nagaworld.comនិងបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម៕

កម្មវិធីកម្សាន្តស្វាគមន៍ឆ្នាំថ្មី២០២២ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១
កម្មវិធីកម្សាន្តស្វាគមន៍ឆ្នាំថ្មី២០២២ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

ណាហ្គាវើលដ៍ សូមជូនពរសិរីសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខសុភមង្គល ជោគជ័យ សុវត្ថិភាព និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា!

អំពីណាហ្គាវើលដ៍   

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយណាហ្គាវើលដ៍មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត២ សាលមហោស្រព NABA ដែលមាន២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗសេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...