ហុងកុង៖ កាលពីនៅថ្ងៃទី ២៧ ខែកក្កដាកន្លងទៅនេះ យោងតាមប្រភពមួយបានឲ្យបង្ហាញថា ភរិយារបស់ តារាប្រុស លោក Andy Lau បាននាំកូនស្រីរបស់ខ្លួន ទៅលេងកម្សាន្តនៅ Hong Kong Disneyland ហើយនេះជា ពេលវេលាដ៏កម្រមួយ ដែលប្រព័ន្ធផ្សព្វផ្សាយបានថតរូបភាព ភរិយា និងកូនរបស់តារាសម្ដែងរូបនេះ នៅកន្លែងសាធារណៈ។
តែអ្វីដែលគួរឲ្យយកចិត្តដាក់ នៅក្នុងនោះគឺតាមរយៈ អ្នកប្រមា.ញ់រូបភាព បានឲ្យដឹងថា ភរិយា និងកូនស្រី ត្រូវបានអមដំណើរដោយ អ្នកមើលថែ និងអង្គរក្សចំនួន ៤ នាក់ ខណៈដែលភរិយារបស់លោកបានតុបតែងខ្លួន ស្លៀកសំលៀកបំពាក់បែបសាមញ្ញ ផងដែរ។
ជាពិសេស គេដឹងទៀតថា កូនស្រីរបស់ Andy Lau មានអាយុ ១០ ឆ្នាំទៅហើយ តែមានកំពស់ខ្ពស់ឈរស្មើម្តាយ និងត្រូវបានគេលើកឡើងថា មានភ្នែក និងចិញ្ចើមដូចឪពុកនាង ទៀតផង។ យ៉ាងណាមិញ នៅក្នុងការកម្សាន្តនេះ មិនមានវត្តមាន លោក Andy Lau ឡើយ ដោយសារតែរូបលោកជាប់រវល់នឹងការថតរឿង៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖