រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ ដែលកំពុងតែមានទុក្ខធំជាទម្ងន់ ក្រៅពីចំណាយពេលដើម្បីមើលថែទាំឪពុកដែលមានជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ដែលសម្រាកនៅតែលើគ្រែប៉ុណ្ណោះ ស្រាប់ពេលថ្មីៗនេះបានលេចលឺព័ត៍មានថា ម្តាយលោក ករុណា ពេជ្រ កំពុងតែជួបទុក្ខធំផងដែរ។
ក្នុងនោះ កាលពីថ្ងៃទី០១ ខែសីហាឆ្នាំ២០២១កន្លងទៅនេះ លោក ករុណា ពេជ្រ ក៏បានសរសេរសារនៅលើបណ្តាញសង្គមភ្ជាប់ជាមួយរូបអ្នកម្តាយកំពុងតែសម្រាកនៅលើគ្រែព្យាបាលជំងឺនៅក្នុងប្រទេសបារាំង។លោកសរសេរដូច្នេះថា៖
បើតាម លោក ករុណា ពេជ្រ ថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយ បានបញ្ជាក់ថាកាលពីថ្ងៃសៅរ៍កន្លងទៅម្ដាយរបស់លោកស្រាប់នៅសុខៗ មានអាការៈចុកមួយចំហៀងខ្លួន ហើយដៃជើងទៅជាកម្រើកលែងកើតទាញភ្នែកទាញមាត់ រហូតដល់ដើរក៏លែងរួច ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីយកគាត់ទៅកាន់មន្ទីរពេទ្យ។ មកទល់ពេលនេះ គឺផ្នែកមួយចំហៀងខ្លួនខាងឆ្វេងម្តាយរបស់លោក កម្រើកលែងរួចទាំងដៃនិងជើង និងទាញផ្ទៃមុខម្ខាងផងដែរ។
ជាមួយគ្នានេះ តារារូបនេះបានឱ្យដឹងទៀតថា ម្ដាយរបស់លោក គឺត្រូវគ្រូពេទ្យ ឲ្យសម្រាកព្យាបាលរយៈពេល២សប្ដាហ៍ ទៅ១ខែ ដើម្បីពិនិត្យស្ថានភាពជំងឺជារៀងរាល់ថ្ងៃ ហើយនៅល្ងាចថ្ងៃទី០៣ ខែសីហា នេះទើបក្រុមគ្រូពេទ្យប្រាប់ពីស្ថានភាពជំងឺបន្ថែមទៀតហើយលោកក៏កំពុងទន្ទឹងរង់ចាំមើលពីលទ្ធផលដូចគ្នា។
ជាធម្មតាក្នុងនាមជាកូន លោកតែងតែព្រួយបារម្ភខ្លាំង មិនថានៅឆ្ងាយពីគ្នានោះទេ នៅពេលដែលម្ដាយមានជំងឺ ហើយចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់បែបនេះ ប៉ុន្តែលោកបានឱ្យដឹងថានៅប្រទេសបារាំង ក៏មានអ្នកមើលថែម្ដាយរបស់ហើយដែរ (ឪពុកចុង)ហើយគ្រូពេទ្យនៅទីនោះក៏ពូកែៗទៀត។ តែយ៉ាងណា ប្រសិនជាម្ដាយរបស់លោកមានជំងឺហើយឈឺនៅក្នុងប្រទេសកម្ពុជាវិញ គឺច្បាស់ជាលំបាកខ្លាំងហើយព្រោះលោកត្រូវមើលថែឪពុកដែលដេកនៅមួយកន្លែងផង និងមើលថែម្ដាយថែមម្នាក់ទៀត៕
ប្រភព៖ FN