ឃើញស្ងាត់ៗតែចឹង តែកុំមើលទ្រព្យសម្បត្តិ Raymond Lam មិនចាញ់សេដ្ឋី - TrueID

ឃើញស្ងាត់ៗតែចឹង តែកុំមើលទ្រព្យសម្បត្តិ Raymond Lam មិនចាញ់សេដ្ឋី

December 18, 2022

ហុងកុង៖ ជាការពិតណាស់​ ក្រៅពីអាជីពជាតារាសម្ដែងហុងកុងដ៏ល្បីមួយរូប ដែលធ្វើឲ្យទស្សនិកជនកាន់តែពេញចិត្តហើយនោះ តារាសម្ដែងប្រុស លោក Raymond Lam ក៏បានទាញយកចំណាប់អារម្មណ៍ទៅលើជីវិតរស់នៅបែបឯកជន ជាពិសេស តារាប្រុសរូបនេះ ក៏កំពុងតែប្រកបមុខជំនួញផ្ទាល់ខ្លួន ផងដែរ។

ហើយអ្វីដែលកាន់តែគួរឲ្យយកចិត្តទុកដាក់នោះគឺ ថ្មីៗនេះ តាមរយៈប្រភព ​​QQ បានបង្ហាញឱ្យដឹងថា ពីទ្រព្យសម្បត្តិ បច្ចុប្បន្ន របស់តារាប្រុសរូបនេះ ដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន មានជាង ១០០ លានយន់ (ប្រហែល ១៤,៣ លានដុល្លារ)។ ហើយក្រៅ​ពី​ចំណូល​ពី​វិស័យ​សិល្បៈ តារា​ប្រុស Raymond Lam ថែមទាំងអាចរក​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​ភោជនីយដ្ឋាន និង​បារ​ជាមួយ​ប្អូន​ប្រុស ទៀតផង។

លើសពីនេះ គេបានដឹងទៀតថា លោក Raymond Lam និងប្អូនប្រុសរបស់ខ្លួន គឺជាអ្នកស្នងមរតកនៃទ្រព្យសម្បត្តិជាង ២ ពាន់លានយន់ (ប្រហែល ២៨៦ លានដុល្លារ) ពីឪពុក។ ហើយជីវិតគ្រួសារ​ជាអ្នក​មាន​ ព្រមទាំងមាន​ប្រាក់​ចំណូល​ខ្ពស់​នេះ គឺអាចជួយ​ឱ្យ តារាប្រុសរូបនេះ មាន​ជីវិត​សុខ​ស្រួល ខណៈដែលបច្ចុប្បន្ន គ្រួសាររបស់លោក រស់នៅក្នុងវីឡាប្រណីតមួយក្នុងទីក្រុងហុងកុង ដែលមានតម្លៃជាង ៦០ លានហុងកុង (ប្រហែល ៧,៧ លានដុល្លារ) ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...