ស្លុតចិត្ត! Kwon SoonWook បងប្រុស Queen of k-pop BoA បានទទួលមរណភាពដោយសារជម្ងឺមហារីក - TrueID

ស្លុតចិត្ត! Kwon SoonWook បងប្រុស Queen of k-pop BoA បានទទួលមរណភាពដោយសារជម្ងឺមហារីក

September 5, 2021

កូរ៉េខាងត្បូង​៖ មានដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបងប្រុសច្បងរបស់តារាចម្រៀងទោល BoA គឺលោក Kwon  Soon Wook បានទទួលមរណភាពនៅថ្ងៃទី ៥ ខែកញ្ញាវេលាម៉ោង ១២ នាទីរំលងអាធ្រាតព្រឹក។

តួយ៉ាង បងប្រុសរបស់តារាចម្រៀងរូបនេះ ក៏ដូចជាអ្នកដឹកនាំរឿង បានទទួលមរណភាពនៅវ័យ ៣៩ ឆ្នាំ បន្ទាប់ពីបានតស៊ូជាមួយជំងឺមហារីក ពោះវៀនធំដំណាក់កាលទី ៤ ក្រោយពីបានរកឃើញរោគវិនិច្ច័យកាលពីខែឧសភា។

ពិធីបុណ្យសពនឹងត្រូវរៀបចំ នៅសាលបុណ្យសពមន្ទីរពេទ្យអានសាននៅថ្ងៃទី ៧ ខែកញ្ញា។ យោងតាមក្រុមគ្រួសារពិធីបុណ្យសពនឹងត្រូវបានធ្វើឡើងតែជាមួយសាច់ញាតិប៉ុណ្ណោះ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងបន្តគួរឲ្យកត់សម្គាល់។

ត្រឡប់ទៅវិញ Kwon Soon Wook បានសាងស្នាដៃ ដឹកនាំវីដេអូចម្រៀងសុទ្ធសឹងទទួលបានកោតសរសើរ មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏បានដឹកនាំរឿងល្ខោនបែបខ្លីៗ តាមបណ្តាញអ៉ីនធឺរណែតដូច្នេះដែរ៕

សូមធ្វើការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតរបស់យើងចំពោះគ្រួសារនិងមិត្តភក្តិរបស់ Kwon Soon Wook!

សូមទស្សនារូបភាពខាងក្រោម៖

BoA និងលោក Kwon Soon Wook
BoA និងលោក Kwon Soon Wook
 Kwon Soon Wook
 Kwon Soon Wook
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...