មើលឡាន របស់Jin V និង Jungkook បានដឹង កប់ប៉ុណ្ណា - TrueID

មើលឡាន របស់Jin V និង Jungkook បានដឹង កប់ប៉ុណ្ណា

July 16, 2021

កូរ៉េខាងត្បូង ៖ នៅលើឆាក ក្រុម BTS គឺជាសិល្បករដែលមានទេពកោសល្យឆ្នើម និងរូបភាពនៃការសម្តែងដែលមិនអាចបំភ្លេចបាន ចំណែកនៅក្នុងជីវិតពិតពួកគេគឺជារូប Idol ដែលមានបុគ្គលិកលក្ខណៈយ៉ាងល្អឥតខ្ចោះហើយជាបុរសដែលមាននៅក្នុងបេះដូងរបស់យុវវ័យ។ 

ទន្ទឹមនឹងនោះ ក្នុងចំនោមពួកគេមានសមាជិក ៣ រូបគឺJin  V  និង Jungkook គឺជាមនុស្សដែលចូលចិត្តរថយន្តហើយទាំងអស់នេះជាលក្ខណៈពិសេសទាំងអស់ របស់ឡាន Jin  V និង Jungkook

តោះទៅស្គាល់ ឡានប្រភេទណាដែល Jin V  និង Jungkook បានជ្រើសរើសប្រើ?

១. Jin

Jin ប្រហែលជាសមាជិកដែលចូលចិត្តរថយន្តស្ព័រខ្លាំងជាងគេនៅក្រុម BTS គឺនៅឆ្នាំ ២០១៧ តាមរយៈរូបថតរបស់ Jimin អ្នកគាំទ្ររបស់ពួកគេបានរកឃើញថា លោកកំពុងអង្គុយនៅក្នុងឡានរបស់Jin ហើយបានដឹងយ៉ាងច្បាស់ថានោះគឺជារថយន្តម៉ាក Porsche Panamera GTS TurboPorsche Panamera GTS ដែលមានតម្លៃចាប់ផ្តើមពី ១៣០,៧០០ ដុល្លារ និងមានល្បឿនលឿនបំផុត ១៨៦ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកPanamera Turbo មានតម្លៃចាប់ផ្តើមពី១៧៩,៨០០ ដុល្លារនិងមានល្បឿនលឿនបំផុត ១៩៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ឡានរបស់ Jin

ចំណែកនៅឆ្នាំ ២០១៩ មានអ្នកគាំទ្រ Jin នៅហាង Lamborghini ហើយបាននិយាយថា លោកបានទិញពណ៌ខៀវម៉ាកAventador S. ដែលមានតម្លៃប្រហែលជា៥២២,០០០ ដុល្លារ ហើយរថយន្តស្ព័រនេះមានល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើលគឺ ២១៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ឡានរបស់ Jin
ឡានរបស់ Jin

២. V

ដូចជា Jin ដែរ V គឺជាអ្នកគាំទ្ររថយន្តទំនើបៗ លោកបើកឡានម៉ាក Genesis GV80 SUVGenesis គឺជាម៉ាកប្រណីតរបស់Hyundai ហើយស្លាកតម្លៃរបស់V ពិតជាឆ្លុះបញ្ចាំងពីភាពប្រណីតរបស់វា។ 

ឡានរបស់ V
ឡានរបស់ V

ក្នុងនោះ GV80 មានតម្លៃប្រហែល ៥៧,៣៨០ ដុល្លារ រថយន្តរបស់ V អាចបង្កើនល្បឿនរហូតដល់ ១៤៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលលឿនណាស់សម្រាប់ រថយន្តប្រភេទ SUV មួយគ្រឿងនេះ វាគឺជាប្រភេទរថយន្តប្រភេទSUV ដែលមានសមត្ថភាពខ្ពស់ដែលអាចប្រកួតប្រជែងជាមួយនឹង Benz GLE និង BMW X5 បាន។

ឡានរបស់ V
ឡានរបស់ V

៣. Jungkook

ដូច Jin ដែរ គឺ Jungkook ក៏ហាក់ដូចជាបុរសវ័យក្មេងម្នាក់ដែលចូលចិត្តឡានទំនើបៗផងដែរ និយាយអំពីល្បឿនគឺលោកមានឡានម៉ាក Mercedes-Benz GT63S។ នៅឆ្នាំ ២០២០ Jungkook បានទិញរថយន្តម៉ាក Mercedes-Benz GT63S ពណ៌ខ្មៅរលោងមួយជាមួយនឹងតម្លៃចាប់ផ្តើម ១៦១,៩០០ ដុល្លារអាមេរិក។

ឡានរបស់​ Jungkook
ឡានរបស់​ Jungkook

ដូចឡាន Lamborghini របស់ Jin ដែរ ឡានរបស់ Jungkook ត្រូវបានផលិតក្នុងល្បឿន ដែលអាចឡើងដល់ ១៩៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ពេលវេលាបង្កើនល្បឿនរថយន្ត MercedesAMG GT 63S ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នងមួយម៉ោង មានត្រឹមតែ ៣,២ វិនាទី ល្បឿនអតិបរមាឈានដល់៣១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

ឡានរបស់​ Jungkook
ឡានរបស់​ Jungkook

បើប្រៀបធៀបនឹងល្បឿនរបស់រថយន្ត LamborghiniHuracan ដំបូងល្បឿនអតិបរមារបស់រថយន្ត MercedesAMG GT 63S មានត្រឹមតែ ១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង តិចជាងវា ហើយពេលវេលាបង្កើនល្បឿនគឺដូចគ្នា ការរចនាឆើតឆាយជាមួយម៉ូដែលបច្ចុប្បន្នភាពប្រណីត និងកែវភ្នែកគួរឱ្យចាប់អារម្មណ៍ របស់រថយន្តពណ៌ខ្មៅ ប្រហែលជាឆ្លុះបញ្ចាំងពីសោភ័ណភាពយ៉ាងឥតខ្ចោះរបស់លោក៕

ប្រភព : Worldhours24

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...