កូរ៉េខាងត្បូង៖ កាលពីថ្មីនេះ អតីតសមាជិក ក្រុមចម្រៀងនារី 2NE1 តារាស្រីកូនកាត់ហ្វីលីពីន Sandara Park នឹងត្រូវបានគេរាយការណ៍មកថា បានចុះហត្ថលេខាផ្តាច់មុខមួយ ជាមួយនឹងក្រុមហ៊ុន ABYSS បន្ទាប់ពីចាកចេញពីផលិតកម្ម YG ។
យោងតាមរបាយការណ៍ផ្តាច់មុខពី Osen តារាស្រីមិនខ្ចីចាស់រូបនេះ បានសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុនមួយនេះ ព្រោះនាងចង់ជួបជុំជាមួយអ្នកគ្រប់គ្រងរបស់នាងដែលបាន ធ្វើការជាមួយគ្នានៅប្រទេសហ្វីលីពីន។ គួររលឹកផងដែរថា Sandara Park បានចូលផលិតកម្ម YG ក្នុងឆ្នាំ ២០០៤ ហើយបានបង្ហាញខ្លួនជាលើកដំបូងជាក្រុមនារី ក្នុងឆ្នាំ ២០០៩ តែ១៤ ឆ្នាំក្រោយមក រូបនាងក៏បានចាកចេញពីទ្រនំមួយនេះ។
មុននេះក្រុមហ៊ុន ABYSS បាននិយាយថាពួកគេនឹងចុះហត្ថលេខាជាមួយសិល្បករថ្មី ប៉ុន្តែគ្មានតម្រុយផ្សេងទៀត ត្រូវបានបញ្ចេញទេ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមហ៊ុនជាច្រើនសួរថាតើជាអ្នកណា? បច្ចុប្បន្នក្រុមហ៊ុនមួយនេះ គឺជាផ្ទះរបស់ Sunmi និង BamBam ក្រុម GOT7 និង Urban Zakapa ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖