កម្សាន្ត៖ ដោយសារតែមានសម្រស់ដ៏ស្រស់សោភាបែបនេះហើយ ទើប តារាស្រី Fan Bingbing នៅតែជាសិល្បករមួយរូប ដែលត្រូវបានមនុស្សជាច្រើន លើកឡើងពីរឿងកែសម្ផស្ស រហូតបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម។
តែទោះជាយ៉ាងណា ថ្មីៗនេះ មានទំព័រដ៏ល្បីមួយ បានបង្ហាញពីរូបថតរបស់ Fan Bingbing កាលពីច្រើនឆ្នាំមុន ខណៈពេលដែលនាងមានអាយុ ១៧ ឆ្នាំ ដែលបានថតរូបនៅលើក្របទស្សនាវដ្តីសិល្បៈដ៏ល្បីល្បាញមួយ។ ជាពិសេស នៅក្នុងនោះ តារាស្រីរូបនេះ បានចេញមកដោយបានស្លៀកឈុតក្រហម តែងមុខបែបបុរាណ ដ៏គួរឲ្យស្រលាញ់ និងបង្ហាញឲ្យឃើញពីសម្រស់ពិត ដែលអាចបញ្ជាក់បានថា បន្ទាប់ពីកន្លងហួសជាច្រើនឆ្នាំមកនេះ រូបនាង នៅតែមិនផ្លាស់ប្តូរ។
មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលនេះ នៅពេលដែលបានឈានចូលវ័យ ៤០ ឆ្នាំ Fan Bingbing នៅតែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត ក្មេងជាងវ័យ និងបានក្លាយជា តារាសម្រស់លំដាប់ថ្នាក់អាស៊ី ទៀតផង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖