ថៃ៖ បន្ទាប់ពី ត្រូវបានអ្នកស្និទ្ធស្នាលលួ.ចយក ទ្រព្យសម្បត្តិដែលមានតម្លៃជិត ២០ លានបាត(ប្រហែល ៥០ ម៉ឺនដុល្លារ) រួចមក កាលពីថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះ Ann Thongprasom ក៏បានចេញមុខបកស្រាយ និងរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្ត ចំពោះភាពភ្ញាក់ផ្អើល ដែលបានកើតឡើង។
តាមរយៈកម្មវិធីមួយ តារាស្រីរូបនេះ បានបង្ហើបថា ពេលនេះ ករណីពីការលួ.ចទ្រព្យ កំពុងស្ថិតក្នុងដំណើរការតាមដាន ប៉ុន្តែ នាងនៅមិនទាន់ទទួលបានរបស់ដែលបានបាត់ ត្រឡប់មកវិញទេ។ ជាពិសេស Ann ក៏បាននិយាយរៀបរាប់ ពីហេតុការណ៍ដែលបានកើតឡើង ទៅលើបន្ទប់ដែលបានរក្សារបស់នោះ គឺគ្មានសិទ្ធិចូលទៅដោយសេរីបានទេ ប៉ុន្តែអ្នកដែលបានលួ.ច គឺបានចូលទៅក្នុងថ្ងៃដែលនាងមិននៅទីនោះ។
មិនត្រឹមតែប៉ុណ្ណោះ ខណៈដែលបានសួរនាំថាតើនាងបានយំឬអត់នោះ តារាស្រី Ann ក៏បានសារភាពថា មួយថ្ងៃដំបូង ខ្លួនមិនបានយំទាល់តែសោះ ព្រោះតែរវល់និងគ្មានពេលវេលា ប៉ុន្តែនៅថ្ងៃទី ៥ កន្លងមក នៅពេលដែលចូលក្នុងជណ្តើរយន្តបិទ នាងក៏បញ្ចេញកាយវិការខ្ទប់មុខរបស់ខ្លួន ដែលជាអារម្មណ៍ញាប់ញ័រ នៅពេលដែលបានជួបរឿងអាក្រក់នៅក្នុងជីវិត៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖