រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនខ្មែរជាច្រើន ប្រាកដជា បានស្គាល់ពីប្រជាប្រិយភាពរបស់ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បើទោះបី អាយុរាងជ្រេបន្តិចហើយក្តី តែតារាស្រីរូបនេះ នៅតែទទួលបានការងារថតកុន ស្បតពាណិជ្ជកម្មហូរហែ នៅតែត្រូវប៉ាន់ទីផ្សារដូចពេលមុនដដែរ។
ជាមួយគ្នានេះ បើក្រឡេកទៅមើលជីវិតឯកជនវិញ តារាស្រីរូបនេះ ក៏មានជីវិតស្រស់បំព្រងគួរឲ្យសរសើរផងដែរ ជីវិតគូស្វាមីភរិយាលើកទី២របស់ខ្លួន ហាក់មានសុភមង្គលជាខ្លាំង យ៉ាងណាមិញ បើងាកទៅមើល សម្ព័នភាពរបស់ អតីតស្វាមីនិងខ្លួន មហាជនសង្ស័យថា មិនសូវល្អប៉ុន្មានឡើយ។
ផ្ទុយទៅវិញ បើទោះបី ទំនាក់ទំនងខ្លួននិងអតីតមិនសូវសមប្រកបក្តី តែរូបនាង ត្រូវបានមហាជនកោតសរសើរ នៅតែអនុញ្ញាតឲ្យកូនស្រី ទៅជួបឪពុកបង្កើតខ្លួន រៀបចំថ្ងៃកំណើតគម្រប់១៥ឆ្នាំ របស់កូនស្រីចំហាយក្តីសុខជាខ្លាំង ជាក់ស្តែងក្នុងនោះ គេមិនបានឃើញ វត្តមានរបស់តារាសម្តែងជើងចាស់រូបនេះ ចូលរួមនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖