ពាក់តែអាវកាក់ ខោក្រណាត់ Lisa ធ្វើឲ្យហ្វេនផ្អើល មើលពេញអ៉ិនធើណែត - TrueID

ពាក់តែអាវកាក់ ខោក្រណាត់ Lisa ធ្វើឲ្យហ្វេនផ្អើល មើលពេញអ៉ិនធើណែត

August 28, 2022

កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងស្រី Lisa សមាជិកក្រុម Blackpink កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងទៅលើស្ទាយ៍ខ្លួនរបស់នាង។ ជាពិសេស ថ្មីៗនេះ នាងបានធ្វើឲ្យផ្ទុះនៅក្នុងបណ្ដាញសង្គមទៀតហើយ ជាមួយនឹងការតែងខ្លួនដ៏សាមញ្ញ តែមានភាពទាក់ទាញ។

ទន្ទឹមនឹងនោះ អ្នកគាំទ្រដែលបានឈរចាំជូនដំណើរ Lisa ឡើងឡាន បានថតប្រមាញ់រូបប៉ុន្មានសន្លឹក ចែករំលែកនៅក្នុងអ៉ិនធើណែត។ នៅក្នុងនោះ តារារ៉េបរូបនេះ មិនបានតែងខ្លួនច្រើនទេ នាងគ្រាន់តែពាក់ អាវកាក់ពណ៌ខ្មៅស្ទើង ជាមួយនឹង ខោក្រណាត់ពណ៌ប្រផេះ​​ ធម្មតាៗប៉ុណ្ណោះ ប៉ុន្ដែទាក់ភ្នែកហ្វេនជាខ្លាំង។

អ្វីដែលធ្វើឲ្យហ្វេនស្រឡាំងកាំងទៀតនោះគឺ ម្ចាស់បទ Money រូបនេះ បានប្ដូរម៉ូតសក់ទៅជាពណ៌ខ្មៅវិញ អមជាមួយសក់សេះ ដែលជាស្ទាយ៍ប្រចាំខ្លួនផងនោះ Lisa កាន់តែស្រស់ស្អាត។ គួរបញ្ជាក់ផងដែរ សមាជិកក្រុម Blackpink ទាំងអស់ កំពុងតែស្ថិតនៅក្នុងទីក្រុងញូវយ៉ក ប៉ុន្ដែថាទៅធ្វើអ្វីនោះ គឺនៅមិនទាន់ដឹងនៅឡើយទេ៕

ប្រភព៖ Twitter

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...