ចិន៖ កាលពីថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ តារាសម្ដែងស្រី Yang Mi បានប្រារព្ធខួបកំណើតគម្រប់ ៣៦ ឆ្នាំរបស់ខ្លួន ដែលនេះក៏ជាខួបលើកទី ២០ ផងដែរ នៅក្នុងសកម្មភាពសិល្បៈរបស់នាង។
នៅក្នុងនោះដែរ រូបភាពនៅក្នុងការរៀបចំខួប របស់តារាស្រីរូបនេះ បានទាញយកចំណាប់អារម្មណ៍ភ្លាមៗ ជាមួយនឹងការរៀបចំខ្លួនយ៉ាងស្រស់ស្អាត ស្លៀករ៉ូបវែងពណ៌លឿង បង្ហាញឲ្យឃើញពីរូបរាងឡើងតូចច្រឡឹង និងសម្រស់យ៉ាងច្បាស់ៗ ដែលមានភាពវ័យក្មេងដ៏មិនគួរឲ្យជឿ។
យ៉ាងណាមិញ តាមរយៈនេះ Yang Mi ពិតជាធ្វើឲ្យហ្វេនៗមានការពេញចិត្តជាខ្លាំង ដែលបានឃើញពីស្ទាយ៍តែងខ្លួនដ៏ពេញនិយម ពោរពេញដោយភាពទាក់ទាញ ព្រមទាំងមើលទៅដូចជានារីវ័យ២០ជាងឆ្នាំ ខណៈដែលពេលនេះ នាងមានអាយុ ៣៦ ឆ្នាំទៅហើយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖