អាមេរិក៖ ថ្មីៗនេះ ក្រឡេកឃើញថា បវរញ្ញាចក្រវាលកម្ពុជា ទាំង ៤ជំនាន់ រួមមាន កញ្ញា រឿន ណាត សំណាង អេលីណា រ៉េត សារីតា និង កញ្ញា ងិន ម៉ារ៉ាឌី បានទៅដល់ទឹកដីសហរដ្ឋអាមេរិករួចរាល់ទៅហើយ ដើម្បីទៅចូលរួមគាំទ្រ និងលើកទឹកចិត្តដល់បវរកញ្ញាចក្រវាលកម្ពុជាជំនាន់ថ្មី កញ្ញា ហង្ស ម៉ានីតា ដែលកំពុងប្រកួតកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២២។
ជាក់ស្ដែង ជាមួយនឹងការធ្វើដំណើរទៅរួមគ្នានេះដែរ បវរកញ្ញាទាំងបួនរូបនេះ ក៏បានឆ្លៀតឱកាស បញ្ចេញនូវរូបភាពដ៏គួរឲ្យស្រលាញ់ បង្ហាញខ្លួនរួមគ្នាយ៉ាងរីករាយ សម្រាប់ទស្សនិកជន និងបណ្ដាអ្នកគាំទ្រជាច្រើន បានមើលកម្សាន្ត ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ បវរកញ្ញាទាំងបួនរូបនេះ ពិតជាបានបង្ហាញពីសម្រស់ស្រស់ស្អាតផូរផង់ ពោរពេញដោយភាពសាកសម និងមានភាពលេចធ្លោ ក្នុងការតុបតែងខ្លួន ក៏ដូចជាស្ទាយ៍ស្លៀកពាក់យ៉ាងទាន់សម័យ និងមើលទៅគួរជាទីពេញចិត្តពីហ្វេនៗអ្នកគាំទ្រ ក្នុងការគយគន់ពីរូបរាង និងសម្រស់របស់អ្នកទាំង៤ ទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖