យូរៗឃើញម្តង សុគន្ធ និសា និងស្វាមី អាយុជ្រេហើយ សម្រស់មិនប្រែប្រួល - TrueID

យូរៗឃើញម្តង សុគន្ធ និសា និងស្វាមី អាយុជ្រេហើយ សម្រស់មិនប្រែប្រួល

September 14, 2022

រាជធានីភ្នំពេញ ៖ ដូចដែលបានជ្រាបរួចមកហើយថា តារាចម្រៀង សុគន្ធ និសា បានរៀបការនឹង ស្វាមីអនិកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៧មកម្លេះ បើគិតមកដល់ពេលនេះគឺមានរយៈពេល៥ឆ្នាំទៅហើយ ប៉ុន្តែតារាស្រីរូបនេះ ខុសប្លែកពីតារាៗគេឯង ព្រោះមិនសូវបង្ហាញរូបភាពគូលើបណ្តាញសង្គមប៉ុន្មានឡើយ។

យ៉ាងណាមិញ រូបនាងធ្លាប់បង្ហើបម្តងរួចមកហើយថា ស្វាមីជាអ្នកជំនួញមានការងារត្រូវគិតគូរច្រើន មានការហត់នឿយនឹងការងារក៏ខ្លាំង ដូច្នេះមិនសូវចង់រំខានស្វាមីប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះគឺ មិនសូវបង្ហាញភាពផ្អែមល្អែមឲ្យគេឯងឃើញ តែចំណងស្នេហ៍អ្នកទាំងពីររឹងមាំមិនធម្មតា។

តួយ៉ាង ថ្មីៗនេះ អ្នកនាង សុគន្ធ និសា បណ្តើរស្វាមីចូលរួមពិធីគម្រប់ខួបសម្អាងណុបដាណេ ក្នុងនោះ គេឃើញស្វាមីនិងរូបនាង ញញឹមស្រស់ស្រាយថតរូបភាពជុំគេឯង បើនិយាយពីសម្រស់វិញ តារាស្រីវ័យក្បែរ៤០ឆ្នាំនិងស្វាមី អាយុជ្រេៗរៀងខ្លួនទៅហើយ តែមិនខ្ចីប្រែប្រួលឃើញចាស់សោះ ឃើញសម្រស់ប៉ុន្មានឆ្នាំមុននិងពេលនេះ នៅដដែល នៅស្រស់ស្អាតស្រស់សង្ហា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង សុគន្ធ និសា និងស្វាមី
  តារាចម្រៀង សុគន្ធ និសា និងស្វាមី
 តារាចម្រៀង សុគន្ធ និសា និងស្វាមី
 តារាចម្រៀង សុគន្ធ និសា និងស្វាមី
 តារាចម្រៀង សុគន្ធ និសា និងស្វាមី
 តារាចម្រៀង សុគន្ធ និសា និងស្វាមី
 តារាចម្រៀង សុគន្ធ និសា និងស្វាមី
 តារាចម្រៀង សុគន្ធ និសា និងស្វាមី
តារាចម្រៀង សុគន្ធ និសា និងស្វាមី ក្នុងពិធីគម្រប់ខួបសម្អាងការ ណុប ដាណេ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...