កម្សាន្ត៖ អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសិល្បករ សិល្បការិនីខ្មែរជាច្រើន បានដឹកដៃមនុស្សខ្លួនស្រលាញ់ពេញចិត្តចូលរោងជ័យ ដោយអ្នកខ្លះភ្ជាប់ពាក្យ ខ្លះទៀតរៀបការជាដើម។ ពិតណាស់ បន្ទាប់ពីតារាខ្មែរ រៀបការ ឬភ្ជាប់ពាក្យរួច គេឃើញអ្នកលេងបណ្ដាញសង្គមចូលរួមអបអរជំនួសគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ ទន្ទឹមនឹងមានតារាមួយចំនួនធំ បានសម្រេចចិត្តភ្ជាប់ពាក្យ ហើយថែមទាំងបង្ហាញជីវិតគូយ៉ាងផ្អែមល្ហែម រហូតធ្វើឲ្យហ្វេនប៉ងចង់បានដូចអាយដលខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ តារាដែលមានគូដណ្ដឹងរួច គេតែងឃើញបណ្ដើរគ្នាទៅណាមកណាជាគូមើលទៅមានក្ដីសុខ និងរីករាយតែម្ដង។ ប៉ុន្តែគេចាប់អារម្មណ៍ឃើញតារាស្រីពីររូប ទោះភ្ជាប់ពាក្យរួច ប៉ុន្តែនៅមិនទាន់បង្ហាញមុខគូដណ្ដឹងនៅឡើយនោះទេ។ ដោយតារាស្រីដែលមិនទាន់បើកបង្ហាញមុខគូដណ្ដឹងខ្លួននោះមានដូចជា៖
១៖ កញ្ញា ហេង ចន្ថា
អតីតបវរកញ្ញា Miss Grand Cambodia 2016 ដែលបច្ចុប្បន្នជាតារាសម្ដែង កញ្ញា ហេង ចន្ថា នាងបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២០។
២៖ អ្នកនាង មាស ម៉ូលីណា
អតីតពិធីការិនីអ្នកនាង មាស ម៉ូលីកា ក្រោយនៅមេម៉ាយច្រើនឆ្នាំ កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២ នាងបានភ្ជាប់ពាក្យផងដែរ។