កុំភ្លេចគាំទ្រ MissTeeen កម្ពុជាយើងផង ការចុច Like និងShare របស់អ្នក នឹងអាចឲ្យកូនខ្មែរ ជាប់TOP 10 លើឆាកអន្តរជាតិ - TrueID

កុំភ្លេចគាំទ្រ MissTeeen កម្ពុជាយើងផង ការចុច Like និងShare របស់អ្នក នឹងអាចឲ្យកូនខ្មែរ ជាប់TOP 10 លើឆាកអន្តរជាតិ

July 25, 2022

ឥណ្ឌា៖ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ បវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បានចេញដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Teen International។ ពិតណាស់ បើទោះបីជាយុវតីរូបនេះទើបតែមានវ័យ១៥ឆ្នាំ ប៉ុន្តែនាងមានភាពក្លាហាន ក្នុងការធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិតែម្នាក់ឯង។ 

ជាមួយគ្នានេះដែរ ទន្ទឹមនឹងកញ្ញា ឌី បញ្ញាវិមាលា ចេះដំណើរទៅប្រកួតលើឆាកអន្តរជាតិ គេក៏ឃើញមានមហាជន ក៏ដូចជាហ្វេនៗនិងអ្នកលេងបណ្ដាញសង្គម ជូនពរនាងគ្រប់ៗគ្នាតែម្ដង។ យ៉ាងណាមិញ បច្ចុប្បន្នបវរកញ្ញាយុវតីអន្តរជាតិកម្ពុជារូបនេះ កំពុងនៅប្រទេសឥណ្ឌា និងបានចូលរួមក្នុងសកម្មភាពជាច្រើនជាមួយនឹងកម្មវិធីប្រកួតផងដែរ។ 

ជាក់ស្ដែង ស្របពេលទៅដល់ប្រទេសឥណ្ឌា គេឃើញកញ្ញា ឌី បញ្ញាវិមាលា រៀបចំខ្លួនឡើងខ្ញង់ ស្រស់ស្អាតទាក់ភ្នែកតែម្ដង។ ជាពិសេស ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលនាងស្លៀកថតជាមួយ Miss Teen International 2019 រឹតតែឃើញស្រស់សោភា លេចធ្លោខ្លាំង។ បើនិយាយពីសម្រស់បវរកញ្ញាទាំងពីររូបនេះឈរក្បែរគ្នា ស្អាតម្នាក់ម្យ៉ាង មិនចាញ់គ្នាប៉ុន្មានឡើយ។

ជាពិសេស បងប្អូនកុំភ្លេចចុចLike និង Share ឲ្យកូនខ្មែររបស់យើងផង ដើម្បីឲ្យជាប់Top 10 លើឆាកអន្តរជាតិ តាមរយៈលីងមួយនេះ https://www.facebook.com/Missteenint/photos/2249951751809765

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា និងMiss Teen International 2019
កញ្ញា ឌី បញ្ញាវិមាលា និងMiss Teen International 2019
កញ្ញា ឌី បញ្ញាវិមាលា និងMiss Teen International 2019
កញ្ញា ឌី បញ្ញាវិមាលា និងMiss Teen International 2019
កញ្ញា ឌី បញ្ញាវិមាលា និងMiss Teen International 2019
កញ្ញា ឌី បញ្ញាវិមាលា និងMiss Teen International 2019
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...