កម្សាន្ត ÷ នៅថ្ងៃទី ២៤ ទូរទស្សន៍ tvN បានចេញផ្សាយ វីដេអូនៃរឿងភាគថ្មី «Eve» នៅលើប៉ុស្តិ៍ Youtube ផ្លូវការរបស់ខ្លួន ដែលរឿងនេះ គឺជារឿងភាគដែលបង្ហាញពីការសងសឹកដ៏សាហាវបំផុត ដែលនឹងបំផ្លាញ ០.១ភាគរយ នៃវណ្ណៈខ្ពស់ គ្រួសារ Chaebol នៅប្រទេសកូរ៉េ។
ក្នុងនោះ Seo Ye-ji នឹងដើរតួជា Lee Ra-el ដែលជាស្ត្រីដែលគ្រោងសងសឹកនៅក្នុងរឿងនេះ ហើយ Lee Ra-el គឺជាស្ត្រីដ៏កាចសាហាវម្នាក់ ដែលរៀបចំការសងសឹកបន្ទាប់ពីការស្លា.ប់.ដ៏រន្ធត់របស់ឪពុកនាង ក្នុងវ័យកុមារភាព នាងបានក្លាយជាតួអង្គសំខាន់ នៃបណ្តឹងលែងលះ ៣ ពាន់ពាន់លានវ៉ុនរបស់គូស្នេហ៍ ដែលជាកម្មសិទ្ធិរបស់ថ្នាក់លើ នៅក្នុងប្រទេសកូរ៉េ។
គួររំលឹកផងដែរថា មុននេះ Seo Ye-ji បានទទួលការស្រលាញ់យ៉ាងខ្លាំង ចំពោះការសម្តែងរបស់នាងនៅក្នុងរឿងភាគរបស់ tvN «It's Okay to Not Be Okay» ដែលបានបញ្ចប់កាលពីខែសីហាឆ្នាំមុន ទោះជាយ៉ាងណាក៏ដោយ នាងបានផ្អាកសកម្មភាពរបស់នាង ជាបណ្ដោះអាសន្ន ដោយសារតែមានភាពចម្រូងចម្រាសជាច្រើន ជុំវិញការក្លែងបន្លំអតីតមិត្តប្រុស Kim Jung-hyun ក្លែងបន្លំឯកសារសិក្សា និងការគំរាមកំហែងនៅសាលា។
ហើយនៅពេលដែល Seo Ye-ji ជ្រើសរើស រឿង «Eve» ជារឿងបន្ទាប់របស់នាង ហើយបានប្រកាសថានាងត្រលប់មកវិញ អ្នកនិយមលេងអ៊ីនធើណែតបានបញ្ចេញការត្អូញត្អែរ និងការរិះគន់ប្រឆាំងនឹងនាង ហើយមកដល់ពេលនេះមហាជននៅតែមិនអើពើនឹងនាង៕
ប្រភព: Kbizoom