បរទេស៖ កាលពីថ្មីៗនេះ យោងតាម គេហទំព័រ TMZ បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Justin Bieber បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានសម្រាប់ជំ.ងឺកូវី១៩ ហើយព័ត៌មានមិនល្អនេះ បានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងនោះដែរ លោក Justin Bieber បានចាប់ផ្តើមការប្រគុំតន្ត្រីដំបូងរបស់ខ្លួន នៅយប់ថ្ងៃសុក្រ ទី ១៨ ខែកុម្ភៈ កន្លងទៅ នៅ San Diego ។ បន្ទាប់មក មានសេចក្តីរាយការណ៍ថា បុគ្គលិករបស់តារាចម្រៀងប្រុសរូបនេះ មានផ្ទុកមេ.រោ.គកូវីដ-១៩។ ហើយកាលពីថ្ងៃសៅរ៍ ទី ១៩ តារាប្រុសរូបនេះ ក៏បានពិនិត្យសុខភាព និងទទួលបានលទ្ធផលវិជ្ជមាន។
មិនត្រឹមតែប៉ុណ្ណោះ អ្នកតំណាងតារាប្រុសរូបនេះ បានលើកឡើងថា ពួកគេមិនដឹងថា Justin បានឆ្លងមេ.រោ.គ នៅពេលណានោះទេ ប៉ុន្តែពេលនេះ Justin មានសភាពធម្មតាវិញហើយ ដោយមិនមានរោគសញ្ញានៃជំ.ងឺនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖