BTS ទាំងមូល ពាក់ស្បែកជើងម៉ូតដូចស្ទាវ - TrueID

BTS ទាំងមូល ពាក់ស្បែកជើងម៉ូតដូចស្ទាវ

July 31, 2022

កម្សាន្ត៖ ថ្មីៗនេះ អ្នកគាំទ្ររបស់ ក្រុម BTS នៅក្នុងស្រុកខ្មែរយើងនេះ បានបង្ហោះរូបបែបលេងសើចគួរឲ្យចាប់អារម្មណ៍។ ដោយនៅក្នុងនោះ គេបានផ្ដោតទៅលើ ម៉ូតស្បែកជើង ប្រភេទ croc ដែលក្រុមនេះបានពាក់ ដែលវាក៏កំពុងតែមានការពេញនិយមផងដែរ។

ម៉ូតស្បែកជើង ប្រភេទ croc 
ម៉ូតស្បែកជើង ប្រភេទ croc 

បើយោងតាមអ្វីដែល ផេក OT7 Cam-Army បានសរសេរ ភ្ជាប់ជាមួយនឹងរូបភាពថា សូម្បីតែក្រុម Idol ដែលខ្លួនគាំទ្រ ក៏ចូលចិត្តពាក់ស្បែកជើងម៉ូតនេះ ដូចដែលហ្វេនពាក់ដែរ ដែលមានតម្លៃ១គូ ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ។

Jin ពាក់ស្បែកជើង ប្រភេទ croc
Jin ពាក់ស្បែកជើង ប្រភេទ croc

ទន្ទឹមនឹងនោះ តាមរយៈការពាក់ស្បែកជើងប្រភេទដូចគ្នានេះ ក៏វាបានស្ដែងឲ្យឃើញពីចំណង់ចំណូលចិត្តរបស់ ហ្វេន និង អាយដល មានចំណុចដូចគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានការរំភើបចិត្តមិនស្ទើនោះទេ។

BTS ពាក់ស្បែកជើង ប្រភេទ croc 
BTS ពាក់ស្បែកជើង ប្រភេទ croc 

បើងាកទៅកាន់តម្លៃស្បែកជើងប្រភេទដូចគ្នា ដែលសមាជិក ក៏ដូចជាប្រធានក្រុមហ៊ុន របស់ BTS បានពាក់វិញ យ៉ាងហោចណាស់ ១គូក៏តម្លៃមិនក្រោមខ្ទង់រយដុល្លារដែរ៕ 

ប្រភព៖ OT7 Cam-Army

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...