ចិន៖ កាលពីថ្ងៃទី ២៤ ខែធ្នូ គេហទំព័រ HK01 បានរាយការណ៍ថា តារាសម្តែង Zhan Zhehan បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងមនុស្សមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកិត្តិយសរបស់លោក នៅនាយកដ្ឋានប៉ូលីសសង្កាត់ Chaoyang ទីក្រុងប៉េកាំង ប្រទេសចិន បានទទួលយកករណីនេះ ហើយធ្វើការបើកការស៊ើបអង្កេត។
យោងតាម HK01 នេះគឺជាជំហានដំបូងសម្រាប់តារាសម្តែងរូបនេះ ក្នុងការទទួលបានកិត្តិយសរបស់លោកឡើងវិញ ដោយបញ្ជាក់ពីព័ត៌មានអវិជ្ជមាន ដែលបំផ្លាញអាជីពរបស់លោកកាលពីខែសីហា។ ប្រភពបានឲ្យដឹងថា កន្លងមកលោក Zhan Zhehan ធ្លាប់បានដាក់ពាក្យស្នើសុំឲ្យស៊ើបអង្កេតរឿងនេះជាច្រើនលើកមកហើយ ដើម្បីយកមកវិញនូវភាពត្រឹមត្រូវវិញ ប៉ុន្តែគ្មានប៉ូលិសណាម្នាក់ ទទួលបានពាក្យបណ្តឹងរបស់លោកឡើយ។
ទន្ទឹមនឹងនោះ ឧប្បត្តិហេតុរបស់ Zhan Zhehan ត្រូវបានគេសង្ស័យថា បានទៅលេង កន្លែងដ៏ចម្រូងចម្រាសមួយក្នុងប្រទេសជប៉ុន ដែលជាទីសក្ការៈ ដោយមានកំហុសតិចតួច ដោយករណីនេះ នៅមានចំណុចខ្វះខាតជាច្រើន បានធ្វើឲ្យ តារាសម្ដែងរូបនេះ ដោះស្រាយលឿនពេក បាត់បង់អាជីព ក្រោយផ្ទុះរឿងអាស្រូវត្រឹមតែ៣ថ្ងៃ ដោយគ្មានសិទ្ធិនិយាយសូម្បីតែបន្តិច៕
ប្រភព៖ zingnews.vn
សូមទស្សនារូបភាពខាងក្រោម៖