ស្អាតដូចគេឆ្លាក់!​ ធ្វេីខ្លួនធម្មតាសោះ​ សាន​ កុសុមៈ​ ទាក់ភ្នែកម្លឹងៗ - TrueID

ស្អាតដូចគេឆ្លាក់!​ ធ្វេីខ្លួនធម្មតាសោះ​ សាន​ កុសុមៈ​ ទាក់ភ្នែកម្លឹងៗ

July 5, 2022

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តួអង្គឯកស្រី ល្បីនៅក្នុងរឿង «នគរមាស» គឺ កញ្ញា សាន កុសុមៈ  បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ លួចសរសើរនាងមិនដាច់ពីមាត់នោះឡើយ ដោយហេតុសម្រស់របស់នាង មិនថាតែងខ្លួនក្នុងស្ទីលបែបម៉េចក៏ដោយ នាងពិតជាមានសម្រស់ស្រស់ស្អាត ទន់ភ្លន់គួរឲ្យស្រលាញ់តាំងពីក្បាលដល់ចុងជើងតែម្ដង។  

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនសន្លឹកខាងក្រោមរបស់ សាន កុសុមៈ យើងឃើញថា តារាស្រីរូបនេះចូលចិត្តនិយមលេងខ្លួនសាមញ្ញៗខ្លាំងមែនទែន ពោលគឺពេលចេញទៅខាងក្រៅម្ដងៗ នាងចូលចិត្តសម្លៀកបំពាក់បែបធម្មតាៗ មិនឆើតឆាយពេក ផាត់មុខស្រាលៗធម្មតាៗ ប៉ុន្តែគ្រប់រូបភាពរបស់នាង នៅតែមើលទៅស្រស់ស្អាត ទាក់ទាញខ្លាំង។

មិនតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងអស់នេះ អាចធ្វើឲ្យបណ្ដាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម មានការពេញចិត្ត និងសរសើរពីនាងជាហូរហែ បើទោះបីជាមិន សូវជាធ្វើខ្លួនហាយសូខ្លាំង និងចូលចិត្តបែបសាមញ្ញៗបែបនេះក្តី៕  

សូមទស្សនារូបភាពខាងក្រោម៖

សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...