កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា អ្នកនាង មាស សុខសោភា ជាតារាចម្រៀងសំនៀងពិរោះ ដែលទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាច្រើន។ ជាពិសេស តារាស្រីរូបនេះ មានសម្រស់វ័យក្មេង សាច់ចាំ ដូចក្រមុំ ទាំងដែលខ្លួនមានគ្រួសារកូនៗធំអស់ទៅហើយ។
ជាពិសេស តារាចម្រៀងរូបនេះ ពិតជាពូកែលាក់មុខស្វាមីរបស់ខ្លួនពិតមែន ថែមទាំងធ្លាប់ធ្វើឲ្យមហាជនយល់ច្រឡំថាខ្លួននៅក្រមុំទៀតផង។ ដោយឡែក ក្រោយពីធ្លាយអាថ៌កំបាំងរឿងមានប្ដី មានកូនកម្លោះរួចមក អ្នកនាង សោភា មិនខ្លាចនឹងបង្ហាញមុខស្វាមីទៀតទេ។
លើសពីនោះ អ្នកនាង ថែមទាំងបង្ហោះរូបប៉ុន្មានសន្លឹកជាមួយស្វាមីយ៉ាងផ្អែមល្ហែម ដូចគូស្នេហ៍ថ្មីថ្មោងអញ្ចឹងដែរ។ ទន្ទឹមនឹងនោះ អ្នកគាំទ្រនាំគ្នាខមិនសរសើរអំពីគូស្វាមីភរិយានេះ ដែលបន្ដគ្រួសារយ៉ាងមានសុភមង្គល៕