ថៃ៖ កាលពីយប់ថ្ងៃអង្គារ៍ ទី៨ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទីបំផុតបុរសម្នាក់ដែលមានឈ្មោះថាRobert ព្រមទទួលស្គាល់ថាខ្លួនអត់ចេះបើកទូក តែចង់សាកបើកដោយបានធ្វើអោយកញ្ឆក់ៗក្នុងល្បឿនលឿន រហូតធ្វើអោយ Tangmo ភ្លាត់ធ្លាក់ទូក ធ្លាក់ចូលទៅក្នុងទឹកទន្លេចៅប្រាយ៉ា រហូតស្លា.ប់បាត់បងជីវិត។
យ៉ាងណាមិញ ក្រោយបានឃើញនិងស្តាប់ការសារភាពរបស់Robertរួចមក មានមហាជននិងអ្នកតាមដានព័ត៌មានតាមសង្គមហ្វេសប៊ុកនៅក្នុងប្រទេសថៃជាច្រើននាក់ បានបង្ហាញការមិនពេញចិត្ត និងមានអ្នកខ្លះទៀតបានអះអាងថាប្រហែលជាមានរឿងអ្វីមួយនៅពីក្រោយជាក់ជាមិនខាន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែបន្តតាមដាននិងស៊ើបអង្កេតរឿងនេះ ខណ:ដែលមានលោកតំណាងរាស្រ្ត និងមហាជនទូទាំងប្រទេសបានសំណូមពរឲ្យរកយុត្តិធម៌ជូនតារាស្រីថៃ Tangmo Nida ឲ្យទាល់តែបាន៕