ភ្នំពេញ៖ សម្រាប់លំដាប់រងទី២ ក្នុងកម្មវិធី Miss Preteen International Cambodia 2022 ដែលបានទៅលើ យុវតីកូនកាត់ខ្មែរ-រូស្ស៊ី ឌៀប សុហ្វៀរ៉ា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើសម្ថភាព ក៏ដូចជារូបសម្រស់របស់យុវតីរូបនេះខ្លាំងមែនទែន។
ជាក់ស្ដែង កាលពីថ្មីៗនេះ សុហ្វៀរ៉ា បានធ្វើឲ្យអ្នកគាំទ្រស្រលាញ់រូបនាង ចាប់ភ្លឹកជាខ្លាំង ក្រោយពីនាងបានបង្ហាញខ្លួនក្នុងការតុបតែងខ្លួន ក្នុងឈុតអប្សរា យ៉ាងល្វតល្វន់ ទន់ភ្លន់ មើលទៅពិតជាល្អគន់ ប្រៀបបាននឹងគំនូរមិនដូរអញ្ចឹង។
ក្នុងនោះ ក្រោយពីបានឃើញដូច្នេះ សម្រាប់អ្នកទស្សនាក៏បានលើកសរសើរពីសម្រស់ បវរកញ្ញាតូចរូបនេះមិនដាចពីមាត់ បើទោះបីជាកូនកាត់ក៏ពិតមែន ប៉ុន្តែនៅពេលគ្រោងឈុតរបស់ខ្មែរបែបនេះ ពិតជាស្រស់ស្អាតខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោ៖