អាមេរិក៖ នាពេលថ្មីៗ តារាចម្រៀង Justin Bieber បានទម្លាយរឿងចាស់ៗ ដែលខ្លួនមិនដែលបានលើកឡើង កាលពី៦ឆ្នាំមុន ដែលCharlie Puth បាននិយាយពាក្យថា F**k You Justin Bieber នៅលើឆាក នៅពេលដែលគេប្រគុំតន្ត្រីជាមួយនឹង Selena Gomez។
ដោយឡែក នៅក្នុងវីដេអូ Facetime Justin Bieber បានលើករឿងចាស់ដែលខ្លួន និង Charlie Puth មិនបាននិយាយឱ្យច្បាស់លាស់កាលពី៦ឆ្នាំមិន ដែលធ្វើឱ្យមានការភ័ណ្ឌច្រឡំរវាងអ្នកទាំងពីរ រួមទាំងហ្វេនៗទាំងសងខាង ដោយកិច្ចសន្ទនារវាងតារាទាំងពីរមានដូចខាងក្រោម៖
យ៉ាងណាមិញកាលពីប៉ុន្មានឆ្នាំមុន Charlie Puth ក៏ធ្លាប់បានបកស្រាយ និងសុំទោសទៅ Justin Bieber នៅក្នុង Twitter រួចមកហើយ ដោយនិយាយរឿងនេះជារឿងលេងសើចប៉ុណ្ណោះ ក្រៅពីនេះ លោកក៏បានបន្ថែមថាខ្លួនជាអ្នកគាំទ្រដ៏ធំម្នាក់របស់ Justin Bieber ដូច្នេះគ្មានហេតុផលអ្វីដែលខ្លួនត្រូវនិយាយអ្វីមិនល្អទៅកាន់រូបគេនោះឡើយ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖