អ្នកមេម៉ាយ Yang Mi តបយ៉ាងខ្លី ពេលមានកម្លោះអ្នកមានមកតាមចែចង់ - TrueID

អ្នកមេម៉ាយ Yang Mi តបយ៉ាងខ្លី ពេលមានកម្លោះអ្នកមានមកតាមចែចង់

December 27, 2021

ចិន៖ បន្ទាប់ពីលែងលះជាមួយនឹងអតីតស្វាមីមក តារាស្រី Yang Mi ក៏បានក្លាយចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ជាពិសេស ថែមទាំងមាន ពាក្យចចាមអារ៉ាមរាប់មិនអស់ ដែលបានលើកឡើងថា នាងត្រូវបានស្វាគមន៍ ដោយតារាក្មេងៗ ដែលបង្ហាញពីភាពស្និទ្ធស្នាលនឹងគ្នា ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងចំណោមនោះ ស្រាប់តែមានប្រភពមួយបាននិយាយថា បន្ទាប់ពីព័ត៌មាននៃការលែងលះរបស់តារាស្រីរូបនេះ បានផ្សព្វផ្សាយចេញទៅ ក៏មានបុរសវ័យក្មេង និងជាអ្នកទ្រព្យស្ដុកស្ដម្ភម្នាក់ បានបង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ Yang Mi ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ថែម​ទាំង​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ឲ្យ​តែ​ពេលនាងលែង​លះគ្នា ​លោក​នឹង​យក​តារា​ស្រី​រូប​នេះ ​មក​ធ្វើ​ជា​ភរិយា​ភ្លាម តែម្ដង។

យ៉ាងណាមិញ ជាមួយនឹងប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍នេះ ខាង ទំព័រ Sina បាន​រក​ឃើញ​បទ​សម្ភាសន៍​ចាស់​មួយ​ នៅពេលបានសួរទៅកាន់ Yang Mi ថាតើនឹង​មាន​ប្រតិកម្ម​យ៉ាង​ណា ហើយពេលនោះ​នាង​បានឆ្លើយត្រឹមតែមួយឃ្លាយ៉ាងខ្លីថា៖ 

ជាពិសេស ខាងប្រភពដដែលនេះ ក៏បានបញ្ចេញមតិបន្ថែមថា នេះ​គឺជា​ការ​ឆ្លើយ​តប​ដ៏​ឆ្លាត​វៃ របស់ Yang Mi ព្រោះ ប្រសិនបើនាងទទួលយកស្នេហាពីបុរសរូបនេះ រូបនាងនឹងត្រូវគេគិតថា ជាមនុស្សសម្ភារៈនិយម និងមួយវិញទៀត ប្រសិនបើ នាងបដិសេធយ៉ាងដាច់ខាត វានឹងធ្វើឱ្យមានការប្រតិកម្មតបវិញ និងមានការប្រមាថដល់ Fan Boy ដ៏ល្បី របស់ចិនទៀតផង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...