បរទេស៖ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International ២០២២ បន្ទាប់ពី មានការបង្ហាញពីការស្នាក់នៅរួមបន្ទប់ របស់បេក្ខភាពប្រកួតតាមបណ្ដាប្រទេសផ្សេងៗ។ ហើយអ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះគឺ មិត្តរួមបន្ទប់ជាមួយគ្នា រវាង Miss Grand អ៊ុយក្រែន និង Miss Grand រុស្សី ខណៈដែលប្រទេសទាំងពីរ កំពុងតែមានជម្លោះនឹងគ្នា។
យ៉ាងណាមិញ ដោយសារតែមានការរៀបចំបែបនេះ នាង OLGA VASYLIV ដែលជា Miss Grand អ៊ុយក្រែន បានបង្ហោះសារនៅលើ Instagram ជាភាសាអង់គ្លេសថា នាងបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីចូលរួមប្រកួត Miss Grand International ២០២២ ជាមួយនឹងគោលដៅ និងបេសកកម្មចម្បង ដើម្បីប្រាប់ពិភពលោកអំពីប្រទេសរបស់នាង មិនថាជាភាពខាងវិញ្ញាណ ភាពស្រស់ស្អាត ភាពមាំមួន ឬជាអ្វីដែលប្រជាជនអ៊ុយក្រែន កំពុងរងទុក្ខនៅពេលនេះ។
ប៉ុន្តែ នៅក្នុងនោះ នាងបានបន្ថែមថា នាងបានទទួលសំបុត្រដែលធ្វើឱ្យនាងខឹង និងឈឺចាប់ ដោយសារតែមិត្តរួមបន្ទប់របស់នាងគឺជា គូប្រជែងមកពីប្រទេសភេ.រ.វ.ក.រ ជាប្រទេសដែលបាត់បង់ច្បាប់ និងបទប្បញ្ញត្តិទាំងអស់។ លើសពីនេះ នាងបាន Tag ឈ្មោះ របស់ លោក Nawat Isarakraisin និងបានបន្សល់ទុកសារថា៖
ដោយឡែក បន្ទាប់ពីសារមួយនេះ ត្រូវបានបង្ហោះឡើង ក៏មានអ្នកគាំទ្រមកពីប្រទេសជាច្រើន បានមកគាំទ្រទៅលើរូបនាង ទន្ទឹមនឹងការត្អូញត្អែរទៅកាន់អ្នករៀបចំកម្មវិធីប្រកួតថា មិនគួរយកបេក្ខភាព ដែលមកពីប្រទេសមានជម្លោះ មកធ្វើជាមិត្តរួមបន្ទប់បែបនេះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖