តៃវ៉ាន់៖ ថ្មីៗនេះ ស្វាមីរបស់ តារាស្រី Barbie Hsu លោក Wang Xiaofei បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីភាពឯកោរបស់ខ្លួន នៅក្នុងសណ្ឋាគារមួយ និងការតុបតែងខ្លួនសាមញ្ញាធម្មតា ធ្វើឲ្យមហាជនជាច្រើនបានលើកឡើងពីបញ្ហារបស់អ្នកទាំងពីរ។
យ៉ាងណាមិញ វាត្រូវបានគេរាយការណ៍ថា លោក Wang Xiaofei ដែលជាស្វាមីរបស់ តារាស្រី Barbie Hsu បានហោះពីទីក្រុងប៉េកាំងទៅតៃវ៉ាន់ ដើម្បីជួបជុំជាមួយប្រពន្ធនិងកូនៗ របស់ខ្លួន ហើយបន្ទាប់មកក៏បានត្រលប់ទៅប៉េកាំងវិញ ដើម្បីបន្តធ្វើការងាររបស់ខ្លួនវិញ។
ម៉្យាងវិញទៀត នៅថ្ងៃទី ២០ ខែកញ្ញាកន្លងទៅនេះ អ្នកម្តាយរបស់លោក Wang Xiaofei បានចេញវីដេអូបង្ហាញថា កូនប្រុសរបស់ខ្លួន បានហោះពីប៉េកាំងទៅតៃប៉ិ ដើម្បីប្រារព្ធពិធីបុណ្យ Mid-Autumn ជាមួយនឹងប្រពន្ធនិងកូនៗ ហើយអ្នកម្ដាយរបស់លោក ពិតជាមិនអាចលាក់បាំងនូវស្នាមញញឹមបានទេ នៅពេលដែលបានរៀបរាប់ថា កូនប្រុសនិងកូនប្រសារ បានវិលមកជួបជុំគ្នាវិញហើយ។
គួររំលឹកផងដែរថា រឿងជីវិតគ្រួសាររបស់ប្ដីប្រពន្ធមួយគូនេះ បានធ្វើឲ្យមានការភ័ន្តច្រឡំតាំងពីដើមខែមិថុនាកន្លងមកម្លេះ ដោយនៅលើទំព័រផ្ទាល់ខ្លួន ស្វាមី តារាស្រី Barbie Hsu បានសារភាពថា រូបលោកបានប្រើអំពើហឹង្សាជាមួយនឹងប្រពន្ធរបស់ខ្លួន ហើយក៏បានសុំទោសនាង ព្រមទាំងចង់បន្តជីវិតអាពាហ៍ពិពាហ៍មួយនេះដូចដើម ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖