បរទេស៖ បន្ទាប់ពីជាប់រវល់ នៅក្នុងការផ្សព្វផ្សាយបទចម្រៀងថ្មី តារាចម្រៀងស្រី Adele ត្រូវគេចាប់យករូបភាព ខណៈដែលបានចំណាយពេលជាមួយគូស្នេហ៍របស់ខ្លួន លោក Rich Paul នៅឯទីលានបាល់ទាត់ ក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ ។
នៅក្នុងនោះដែរ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ក៏បានតុបតែងខ្លួន ពាក់ឈុតស្បែក និងអាវយឺត ខណៈពេលកំពុងមើលបាល់បោះ ជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត យ៉ាងសប្បាយរីករាយ ថែមទៀត ហើយនេះគឺជាលើកទី ២ ដែល Adele បានរួមដំណើរជាមួយមិត្តប្រុស របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ដែលមានមនុស្សច្រើនកុះករ បែបនេះ។
គួររំលឹកផងដែរថា កាលពីលើកទីមួយ ដែលគូស្នេហ៍អ្នកទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នា នៅព្រឹត្តិការណ៍ការប្រកួតកាលពីខែកក្កដាកន្លងទៅនេះ នាងមិនទាន់បានបង្ហាញទំនាក់ទំនងជាសាធារណៈនោះទេ។ ប៉ុន្តែពេលនេះ Adele កាន់តែមើលទៅមានអារម្មណ៍ធូរស្បើយ និងរីករាយយ៉ាងខ្លាំង ជាមួយគូស្នេហ៍របស់ខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖