ថៃ៖ តារាសម្ដែងប្រុស លោក Dom Hetrakul គឺជាសិល្បករដ៏ល្បីឈ្មោះម្នាក់ទៀតហើយ ដែលបានទទួលការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីការពារពីភាពធ្ងន់ធ្ងរនៃជំងឺនេះ ប៉ុន្តែបន្ទាប់ពីបានចាក់រួចរាល់ រូបលោកស្រាប់តែមានប្រតិកម្មអាលែកហ្ស៊ី ដែលជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហ្វេនៗជាច្រើនដែលបានជ្រាបពីដំណឹងនេះ។
នៅក្នុងនោះដែរ តារាប្រុសរូបនេះ បានចេញមកបញ្ចេញរូបភាព បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច ដែលបានបង្ហាញឲ្យឃើញពី បបូរមាត់ហើមយ៉ាងខ្លាំង ព្រមទាំងបញ្ជាក់ថា នេះគឺជាផលប៉ះពាល់នៃការចាក់វ៉ាក់សាំង ដែលមានភាពខុសគ្នាចំពោះមនុស្សម្នាក់ៗ ហើយរូបលោក ក៏បានធ្វើការលើកទឹកចិត្ត និងជូនពរឱ្យ មនុស្សគ្រប់គ្នាឆ្លងផុតពីរយៈពេលដ៏លំបាកមួយនេះ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានមិត្តៗនៅក្នុងឧស្សាហកម្មកម្សាន្ត រួមទាំងអ្នកគាំទ្រជាច្រើន បានចូលមកជូនពរចំពោះលោក ឲ្យឆាប់ជាសះស្បើយ និងវិលត្រឡប់ទៅរកសភាពដើម ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖