ថៃ៖ ថ្មីៗនេះ សម្រាប់គូស្នេហ៍៍ដ៏ល្បី រវាង តារាស្រី Aum Patcharapa និង លោក Pok ស្រាប់តែត្រូវបានទស្សនិកជន ចាប់អារម្មណ៍ភ្លាមៗទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរ ក្រោយពីមិនបានឃើញបង្ហាញភាពផ្អែមល្ហែមជាមួយនឹងគ្នា កាលពីបុណ្យណូអែល កន្លងទៅនេះ។
មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន បានធ្វើការសួរនាំ និងចង់ដឹង ថាតើទំនាក់ទំនងរបស់អ្នកទាំងពីរនឹងទៅជាយ៉ាងណា រហូតដល់មានការលេចឮពីពាក្យចចាមអារ៉ាមស្នេហាដើរដល់ចំណុចបញ្ចប់ រួមទាំងមានរឿងភាគីទីបី ចូលមកពាក់ព័ន្ធ ថែមទៀតផង។
តែទោះជាយ៉ាងណា នៅទីបំផុត គូស្នេហ៍របស់ Aum លោក Pok ក៏បានចេញមុខ មកបកស្រាយរឿងដែលបានកើតឡើង ដើម្បីស្រាយបំភ្លឺឲ្យអស់ការសង្ស័យចំពោះទំនាក់ទំនងស្នេហារបស់ខ្លួន ទៅដល់អ្នកគាំទ្រទាំងឡាយ តាមរយៈ IG story ភ្លាមៗ ដោយបានបង្ហើប ឲ្យហ្វេនៗមានការស្ងប់ចិត្ត ព្រោះខ្លួនគ្រាន់តែចង់សុំពេលនៅជាមួយគ្រួសារតែប៉ុណ្ណោះ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖