ភ្នំពេញ៖ ពិតណាស់ លោកយាយ ឯម ធាយ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាព្រឹទ្ធាចារ្យវរៈសិល្បការិនីផ្នែករបាំព្រះរាជទ្រព្យ។ លោកយាយពិតជាបានចំណាយពេលវេលាច្រើនឆ្នាំ ដើម្បីបង្ហាត់បង្រៀនផ្នែករបាំទៅកាន់ក្មេងៗអស់ជាច្រើនជំនាន់ផងដែរ។
ម្យ៉ាងវិញទៀត លោកយាយក៏ទទួលបានងារមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ដែលបានប្រទានងារពីព្រះមហាក្សត្រខ្មែរ។ យ៉ាងណាមិញ ថ្មីៗនេះឮថាលោកយាយមានសុខភាពមិនសូវល្អ និងបានត្រឹមតែសម្រាន្តមួយកន្លែងមិនអាចងើបឈរ ដើរបានឡើយ។
ជាមួយគ្នានេះដែរ រឿងដែលនឹកស្មានមិនដល់ និងដំណឹងគួរឲ្យសោកសៅនោះ កាលពីយប់មិញម៉ោង ១២:២០នាទីរំលងអាធ្រាត ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកយាយបានទទួលមរណភាពហើយក្នុងជន្មាយុ ៨៨ឆ្នាំ ដោយសារជរាពាធ។
ជាចុងក្រោយក្រុមហ៊ុន ខ្មែរឡូត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ សម្រាប់ការបាត់បង់ព្រឹទ្ធាចារ្យវរៈសិល្បការិនីផ្នែករបាំ និងជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំ៕
សូមទស្សនារូបភាពខាងក្រោម៖