កម្សាន្ត៖ ជាការពិតណាស់ ដូចដែលបងប្អូនបានស្គាល់មកហើយពី តារាស្រី ចនច័ន្ទ លក្ខិណា គឺជាតារាសម្តែងជើងចាស់មួយរូបដែលបានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ មកទល់ពេលកេរ្តិ៍ឈ្មោះអ្នកនាងនរណាៗក៏ស្គាល់អ្នកនាងផងដែរ។
យ៉ាងណាមិញ តារាសម្តែងស្រីជើងចាស់មួយដួងនេះ ត្រូវបានមហាជន ផ្ទុះការកោតសរសើរពេញៗមាត់ ពីថ្វីដៃយ៉ាងប៉ិនប្រសព្វក្នុង ការថែសម្រស់គ្មានឲ្យប្រែប្រួលខ្លាំង បើទោះបីអាយុជ្រេខ្លាំង យ៉ាងណាក្តី។
ព្រមជាមួយគ្នានេះ បើងាកទៅមើល ចនច័ន្ទ តាំងពីឆ្នាំ ២០១១ រឹតតែធ្វើឲ្យបណ្ដាអ្នកគាំទ្ររូបនាង កាន់តែលាន់មាត់សរសើរកាន់តែខ្លាំង គឺថាសម្រស់មិនសូវជាប្រែប្រួលខ្លាំង ណាស់ណានោះទេ បើធៀបមកទល់បច្ចុប្បន្ន គឺថា ទម្រង់មុខ ស្បែកនៅតែផូរផង់ដដែល ប្លែកត្រង់ថាបច្ចុប្បន្ន អ្នកនាង រាងមានសាច់ជាងកាលពី១០ឆ្នាំមុនបន្តិចប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖