តួស្រីកូរ៉េអ្នកនាង Jun Ji Hyun ចំណេញលុយជាង១២លានដុល្លារលេងៗពីការលក់អចលនទ្រព្យរបស់នាង។ ប្រភពព័ត៌មានបានឲ្យដឹងថា នាងមានអគារមួយដែលនាងបានទិញអស់រយៈពេលជាង ១៤ឆ្នាំមកហើយ ។
សម្រាប់អគារនេះគឺមានទីតាំងនៅសង្កាត់ Nonhyeon, ផ្លួវGangnam ទីក្រុង សេអ៊ូលតែម្ដង។ នាងបានលក់អគារនេះនៅតម្លៃ14 ពាន់លាន KRW លុយវ៉ុនកូរ៉េ (12.5 លាន USD) ដែលនាងបានទិញត្រឹមតែ 8.6 ពាន់លាន KRW លុយវ៉ុនកូរ៉េ (7.7 លាន USD) នៅក្នុងឆ្នាំ២០០៧។
ប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ផងដែរថា នាងបានខ្ចីលុយធនាគារសុិនហាន ចំនួន 2.6 ពាន់លានវ៉ុន KRW (2.3 លាន USD) កាលពីពេលនាងទិញអគារមួយនេះ។ ខាងអចលនទ្រព្យកូរ៉ក៏បាននិយាយផងដែរថា អចលទ្រព្យដែលម្ដុំទីតាំងនេះ គឺមានការកើនឡើងតម្លៃខ្លាំងគួរឲ្យកត់សម្គាល់ដោយសារតែវាស្ថិតនៅទីតាំងដែលមានសក្ដានុពល ទីតាំងពាណិជ្ជកម្ម និងមានហានិភ័យទាបផងដែរ៕