កម្សាន្ត៖ ថ្មីៗនេះ តារាបង្ហាញម៉ូតលំដាប់ពិភពលោក Bella Hadid បានបង្ហាញរូបថតចាស់ៗប៉ុន្មានសន្លឹករបស់ Yolanda Hadid ដែលជាម្ដាយរបស់នាង ដើម្បីអបអរថ្ងៃកំណើត។ ទន្ទឹមនឹងនោះ អ្នកបណ្ដាញសង្គមជាច្រើនបានភ្ញាក់នឹងសម្រស់របស់ Yolanda ដែលកាលពីក្មេងស្រស់ស្អាតមិនចាញ់កូនៗនោះទេ។
ជាមួយគ្នានេះដែរ Bella បានបង្ហោះរូបម្ដាយរបស់នាង ដែលប្រហែលជាមានអាយុនៅត្រឹមវ័យ ៣០ឆ្នាំជាងប៉ុណ្ណោះ។ ជាពិសេស មហាជនបានសង្កេតឃើញថា Bella មានមុខមាត់ស្រស់ស្អាត កាត់ទៅរក ម្ដាយរបស់នាងទាំងស្រុងតែម្ដង។
លើសពីនោះ នាងមានថ្ងៃនេះក៏ព្រោះតែម្ដាយនាងជាអ្នកយកចិត្តទុកដាក់ទៅលើការថែទាំទាំងជីវិតការងារនិងជីវិតផ្ទាល់ខ្លួន ទើបធ្វើឲ្យនាងក្លាយជាតារាបង្ហាញម៉ូតលំដាប់កំពូលរហូតមកដល់ពេលនេះ។ គួរបញ្ជាក់ផងដែរថា Yolanda Hadid សព្វថ្ងៃមានអាយុ៥៨ឆ្នាំហើយ៕
ប្រភព៖ Bellahadid