ហេតុតែគេស្អាត ពេល Prang បញ្ចេញមុខហ្សីន ឡើងរលោង ទាក់ចិត្តហ្វេនមិនស្ទើរទេ - TrueID

ហេតុតែគេស្អាត ពេល Prang បញ្ចេញមុខហ្សីន ឡើងរលោង ទាក់ចិត្តហ្វេនមិនស្ទើរទេ

December 28, 2022

ថៃ៖ មួយរយៈចុងក្រោយនេះ ឃើញថា តារាស្រី Prang Kanarun តែងតែបង្កើតការភ្ញាក់ផ្អើលជាច្រើន សម្រាប់ទស្សនិកជនទាំងឡាយ ជាមួយនឹងសម្រស់ស្រស់ស្អាតបែបធម្មជាតិ ព្រមទាំងលេងខ្លួនជាមួយនឹងស្ទាយ៍ទាក់ទាញផ្សេងៗ ដែលជាទីពេញចិត្តសម្រាប់ហ្វេនៗ ផងដែរ។  

ដោយឡែក ថ្មីៗនេះ អាចនិយាយបានថា មិនចាញ់រាល់ដងនោះឡើយ ក្នុងពេលដែល តារាស្រី Prang បានបញ្ចេញពីសម្រស់ធម្មជាតិ ជាមួយនឹងមុខមាត់គ្មានការតុបតែង ផាត់ម្សៅនោះទេ ដែលធ្វើឲ្យអ្នកគាំទ្រ បានមើលឃើញច្បាស់ៗពីភាពស្រស់ស្អាត ស្បែករលោង និងកាន់តែមានភាពទាក់ទាញជាងមុន បើទោះបីជាក្នុងនោះ នាងបានត្រឹមតែលេងស្ទាយ៍តែងខ្លួនសាមញ្ញៗទៀតផង។ 

យ៉ាងណាមិញ បន្ទាប់ពីនេះ តារាស្រី Prang ក៏បានបើកចិត្តលើកឡើងពីភាពខ្មាសអៀនបន្តិចបន្តួច ដែល​ត្រូវ​បាន​គេ​សរសើរ​ ដោយមិននឹកស្មានថាមានអ្នកណាឃើញទេ ព្រោះដោយសារតែ វាជាការហាត់សម ហើយនាងក៏មិនបានតុបតែងមុខនោះទេ។ តែទោះជាយ៉ាងណា នាងក៏មិនភ្លេចអរគុណទៅដល់ហ្វេនៗ សម្រាប់ការចូលចិត្តចំពោះ សម្រស់មួយនេះ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
 Prang
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...