កម្សាន្ដ៖ អ្នកនាង កែវ ចាន់និមលជាពិធីការិនីដែលមានកេរ្ដិ័បោះសម្លេងមួយរូបនៅប្រទេសកម្ពុជា ដែលមានជំនាញក្នុងការប្រើប្រាស់ពាក្យពេចន៍ក្នុងការនិយាយបានយ៉ាងស្ទាត់ជំនាញ។
ពិតណាស់ នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីរបស់នាងមកទល់សព្វថ្ងៃនេះនាង និងស្វាមី ទទួលបានកូនស្រីម្នាក់ កូនប្រុសម្នាក់ជាចំណងដៃរបស់ពួកគេទាំងពីរ។ មួយវិញទៀត ពេលដែលនាងទម្ងន់កូនក្រោយនេះនាងបានសម្រាកពីការងារមួយរយៈ ដើម្បីថែរក្សាកូនក្នុងផ្ទៃ ហើយចាំសម្រាលកូនរួចរាល់សិនចាប់ផ្តើមការងារវិញ ប៉ុន្តែទោះបីនាងទម្ងន់ក៏ដោយ សម្រាប់រូបសម្រស់របស់នាងវិញក៏នៅតែស្អាតក្មេង រាងវិញស្រឡូនស្អាតដដែលហើយឥលូវនេះនាងបានវិលមកបង្ហាញខ្លួននៅលើឆាកឡើងវិញ បន្ទាប់ពីសម្រាកច្បាប់មាតុភាព។
គួរឲ្យដឹងផងដែលថា កូនប្រុសរបស់អ្នកនាង កែវចាន់និមល ជាពិធីការិនីប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស និងជាពិធីការិនីដែលក្ដោបក្ដាប់កម្មវិធីធំៗជាច្រើន មួយវិញទៀតកូនប្រុសរបស់នាងមានឈ្មោះថា (ចេស្ដា) អាយុ១ខែហើយ មើលទៅពិតជាគួរឲ្យខ្នាញ់ គួរឲ្យខ្លាំងស្រឡាញ់ណាស់ហើយនៅពេលដែលនាងមិនទាន់វិលចូលធ្វើជាពិធីការិនីវិញគាត់ក៏មានការថតប្រម៉ូតជាមួយផលិតផលជាច្រើនផងដែល។
សូមទស្សនារូបភាពខាងក្រោម៖