កូរ៉េខាងត្បូង៖ ចាប់តាំងពីថ្ងៃដែលក្រុម TXTត្រូវបានបង្កើតឡើងពួកគេម្នាក់ៗបានសម្ដែងនូវការគោរព និងស្រលាញ់យ៉ាងខ្លាំងទៅកាន់ក្រុមសិស្សច្បងរបស់ពួកគេគឺBTS។ នៅក្នុងនោះសមាជិកម្នាក់របស់ TxT គឺ Beomgyu បានធ្វើការបង្ហាញនូវអាកប្បកិរិយាមួយទៅកាន់Jin ដែលបង្ហាញថារូបគេពិតជាអ្នកគាំទ្រម្នាក់របស់Jin។
មួយវិញទៀត នៅក្នុងការកម្មវិធីមួយក្រុម BTS បានធ្វើការសម្ដែងនូវបទចម្រៀង Boy With Luv របស់ពួកគេក៏ប៉ុន្ដែ Jin បែរជាមានបញ្ហាជាមួយនឹងមីក្រូហ្វូនទើបពេលនោះ Beomgyu បានធ្វើការស្វះស្វែងដើម្បីយកមីក្រូហ្វូនផ្សេងទៅឲ្យ Jinថែមទៀតផង។នៅពេលនោះ Jin បានសម្ដែងការគោរពទៅកាន់សិស្សប្អូនរបស់ខ្លួនដោយធ្វើការឱនងោកក្បាលតាមបែបវប្បធម៌កូរ៉េ និងបានចាប់កាន់ដៃសិស្សប្អូនយ៉ាងកក់ក្ដៅ។ ក្រោយមក អ្នកទាំងពីរក៏មាននូវទំនាក់ទំនងល្អនឹងគ្នា និងមានភាពជិតស្និទ្ធលើសអ្នកផ្សេងថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖