រាជធានីភ្នំពេញ ៖ ពិតណាស់ លោកជំទាវ អ៊ុង ច័ន្ទសោភា ជាស្ត្រីគម្រូម្នាក់ក្នុងវិស័យសារព័ត៌មាន ជាស្ត្រីដែលពោរពេញដោយចំណេះដឹងខ្ពស់ និងពូកែធ្វើការទៀតផង ដោយសព្វថ្ងៃលោកជំទាវ ជានាយិការងផ្នែកព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ CNC ។
ទោះមិនមែនជាតារាល្បី តែលោកជំទាវ អ៊ុង ច័ន្ទសោភា មានហ្វេនៗគាំទ្រមិនតិចឡើយ ពិសេសគឺនារីៗ ដោយសារតែ លោកជំទាវជាស្ត្រីមានកេរ្ត៍ឈ្មោះល្បីក្នុងអាជីពសារព័ត៌មាន ទទួលបានការគោរពនិងឲ្យតម្លៃពីមហាជនយ៉ាងច្រើន។ ងាកទៅមើល ជីវិតក្រោយឆាកការងារវិញ មហាជនមិនធ្លាប់ដឹងពីមុនមកសោះថា លោកជំទាវក៏ជាហ្វេនម្នាក់របស់តារារ៉េប វណ្ណដា។
ជាក់ស្តែង ថ្មីៗនេះ លោកជំទាវបានចែករំលែកការបង្ហោះសាររបស់បុរសម្នាក់ ដោយលោកជំទាវលើកឡើងថា «នេះជារឿងពិត» ដោយបុរសនោះបញ្ជាក់ថា លោក វណ្ណដា បានធ្វើឲ្យប្រជាជនថៃលុបបំបាត់គំនិតចាស់អវិជ្ជមានលើជនជាតិខ្មែរ ព្រោះនៅថៃសព្វថ្ងៃនេះ វណ្ណដា ជានិមិត្តរូបនៃភាពតស៊ូ អំណត់ ឈ្លាសវៃ ថ្លៃថ្នូរ ពូកែ មានសមត្ថភាព ច្នៃប្រឌិតខ្ពស់ អាចបង្កើតអត្តសញ្ញាណដោយខ្លួនឯង មិនចម្លងអ្នកដទៃ ពិសេសគឺ យករបស់ចាស់មកច្នៃជារបស់ថ្មី ការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យ ក្នុងនាមជាតារារ៉េប ដោយគណនី Janrasmey Alezovann បានរៀបរាប់ដូច្នេះថា ៖