សូម្បីតែតម្លៃឈ្នួល ចូលកម្មវិធី Engfa ខ្ពស់ខ្លាំង ឈ្នះតារាលំដាប់ទាំងនេះទៀត - TrueID

សូម្បីតែតម្លៃឈ្នួល ចូលកម្មវិធី Engfa ខ្ពស់ខ្លាំង ឈ្នះតារាលំដាប់ទាំងនេះទៀត

November 15, 2022

ថៃ៖ ពិតណាស់ថា អាជីព​ជា​តារា​ គឺជា​អាជីព​មួយដែល​ទទួល​បាន​ប្រាក់​ចំណូលខ្ពស់​ ប្រសិន​បើ​ទទួល​បាន​ការ​ពេញចិត្ត និងការគាំទ្រពីមហាជន។ តែទោះជាយ៉ាងណា​ វាក៏មិនមែនជារឿងស្រួលនោះទេ សម្រាបសិល្បករទាំងឡាយ ដែលបានប្រឡូក និងអាចឈានចូលដល់លំដាប់កំពូល ដែលអាចទទួលបានចំណូលយ៉ាងច្រើន ​ផងដែរ។

ដោយឡែក តាមរយៈប្រភពសារព័ត៌មាន Thairath ថ្មីៗនេះ ក៏បានបង្ហាញពីតម្លៃ​របស់ តារា​ៗសិល្បៈ​មួយចំនួន ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ដោយគ្រាន់តែឃើញលេខតម្លៃរបស់ពួកគេ ពេលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីម្ដងៗ ទៀតផង។

បើចង់ជ្រាប់ច្បាស់ថា មានអ្នកណាខ្លះសូមទស្សនារូបភាពខាងក្រោម៖ 

១. តារាសម្ដែង លោក Nadech Kugimiya

Nadech
Nadech

លោក Nadech Kugimiya គឺជាតួឯកជួរមុខមួយរូប នៅក្នុងឧស្សាហកម្មកម្សាន្តថៃ ទោះ​បី​ជា បានចូលប្រឡូកជា​ច្រើន​ឆ្នាំ​ទៅហើយក្ថី តែ​ប្រជាប្រិយភាព​របស់តារាប្រុសរូបនេះ មិនបានថមថយនោះទេ រួមជាមួយនឹង តម្លៃប្រាក់ឈ្នួលរបស់លោក ប្រមាណ ៣៥ម៉ឺនបាត (ប្រហែល៩៨០៧ដុល្លារ) នៅក្នុងមួយកម្មវិធី។

២. តារាសម្ដែងស្រី Yaya Urassaya

yaya
yaya

Yaya Urassaya ក៏ជា​កំពូល​តារា​សម្តែង​ម្នាក់​ក្នុង​វិស័យ​សិល្បៈ ដែលកំពុងតែមានភាពពេញនិយមពីបណ្ដាអ្នកគាំទ្រជាច្រើន ដែលសម្រាប់តម្លៃប្រាក់ឈ្នួលរបស់រូបនាង មានរហូតដល់ ៣០ម៉ឺន បាត (ប្រហែល ៨៤០៥ដុល្លារ) ក្នុងមួយកម្មវិធី។

yaya
yaya

៣. Phi Phi Krit និង Bukin

. Phi Phi Krit និង Bukin
. Phi Phi Krit និង Bukin

គូតារាប្រុសមួយនេះ ត្រូវបានគេលើកឡើងថា មានភាពពេញនិយមមិនធម្មតា ពីអ្នក​គាំទ្រ ខណៈដែល ទទួល​បាន​ប្រាក់​ឈ្នួល​រហូតដល់​ទៅ ៤៥ ម៉ឺន​បាត (ប្រហែលជាង ១២ពាន់ដុល្លារ) ​ក្នុង​មួយ​កម្មវិធី ។

៤. C Preuk និង Nunew

 C Preuk និង Nunew
 C Preuk និង Nunew

សម្រាប់តារាពីរដួង ដែលមានអ្នកគាំទ្រច្រើនដូចជា លោក C Phruek និង Nunew ក៏ត្រូវបានលើកឡើងពីប្រាក់​ឈ្នួលខ្ពស់សម្រាប់​ធ្វើ​ការ​ជាមួយ​គ្នា​ ដែលចូលខ្ទង់ ​៤០​ម៉ឺន​បាត (ប្រហែលជាង ១១ពាន់ដុល្លារ) ​ក្នុង​មួយ​កម្មវិធី។

៥. Engfa Waraha

Engfa
Engfa

សម្រាប់បវរកញ្ញា Engfa ដែលជា ម្ចាស់ជ័យលាភីលំដាប់រងទី១ នៅក្នុងកម្មវិធី Miss Grand International ២០២២ គឺកាន់តែមានភាពល្បីល្បាញ និងទទួលបានចំណាប់អារ​ម្មណ៍យ៉ាងក្ដៅគគុក ជាមួយនឹងការបង្ហាញខ្លួនរបស់នាង ។ ហើយសម្រាប់ថ្លៃ​ធ្វើ​ការ​១​ម៉ោង​ របស់នាង គឺឡើង​ថ្លៃ​ខ្ពស់​ជាង​តារាលំដាប់មួយចំនួនផងដែរ ដោយព្រមជាមួយនឹងអត្រាតម្លៃ ប្រមាណ ៧០ម៉ឺន បាត (ប្រហែលជិត ២ម៉ឺនដុល្លារ)៕

Engfa
Engfa

ប្រភព៖ Thairath

ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...