ចុម ម៉េច មុខ Angelababy ទៅជាយ៉ាងនេះ - TrueID

ចុម ម៉េច មុខ Angelababy ទៅជាយ៉ាងនេះ

April 29, 2022

ចិន៖ ផ្ទុះការចាប់អារម្មណ៍សាជាថ្មី ទៅលើ តារាសម្តែងស្រី Angelababy ដែលត្រូវបានគេសង្ស័យថា រូបនាងបានកែច្រមុះ បន្ទាប់ពីបានLive ព្រមទាំងបង្ហាញសកម្មភាពលាងមុខ ដែលបានធ្វើឲ្យច្រមុះរបស់នាង កោងទៅម្ខាង ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុង​វីដេអូនោះ តារាស្រី Angelababy បានបង្ហាញពីសកម្មភាព ម៉ាស្សា​មុខ​ដោយ​ដៃ និងធ្វើឲ្យ​ច្រមុះ​មើលទៅខូចទ្រង់ទ្រាយដោយ​ចៃដន្យ ទៀតផង ហើយមិនយូរប៉ុន្មាន មនុស្សជាច្រើនក៏បានលើកឡើងថា នេះគឺជាភស្តុតាងយ៉ាងច្បាស់ថា តារាស្រីរូបនេះបានធ្វើការវះកា.ត់កែសម្ផស្ស។

ម៉្យាងវិញទៀត កាលពីមុន​នោះ​ តារា​សម្ដែង​រូប​នេះ​ ក៏ធ្លាប់ត្រូវ​បាន​គេ​សង្ស័យ​ជា​ច្រើន​ដងរួចទៅហើយ ពីការកែសម្ផស្ស ប៉ុន្តែក៏ត្រូវបាន​បដិសេធ ដោយគ្រាន់តែនិយាយថា ខ្លួនបានពាក់ដង្កៀបពត់ធ្មេញ ទើបធ្វើឲ្យមុខមាត់ផ្លាស់ប្ដូរ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...