ភ្នំពេញ៖ បច្ចុប្បន្ននេះ នៅក្នុងវិស័យខ្សែភាពយន្តខ្មែរ កាន់តែមានប្រជាប្រិយភាព ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយពួកគេបានមើលឃើញពីទេពកោសល្យសម្ដែងពីតួអង្គជាច្រើន បច្ចេកទេសនៃការថត ក៏ដូចជាការដឹកនាំ ដែលធ្វើឲ្យរឿងនីមួយៗកាន់តែមានគុណភាព។
ជាក់ស្ដែង ក្រៅពីសមត្ថភាពហើយ ភាពស្រស់ស្អាតនៃរូបសម្រស់របស់តួអង្គ ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើង ថែមទៀត។ ហើយថ្មីៗនេះ ស្រាប់តែមានការបង្ហាញពីមុខមាត់របស់តួឯកប្រុសថ្មីមួយ នៅលើបណ្ដាញសង្គម ដែលមានឱកាស ក្ដោបបានតំណែងជាឯកប្រុសប្រុស ក្នុងខ្សែភាពយន្តប្រចាំស្ថានីយ៍ប៉ុស្ត៏ទូរទស្សន៍ដ៏ល្បី ផងដែរ។
នៅក្នុងនោះ តារាប្រុសចំនូលថ្មីរូបនេះ មានឈ្មោះថា Heng MengKhun និងមានមុខមាត់ រូបរាងដ៏ស្រស់សង្ហា ដែលកំពុងទាញយកអារម្មណ៍ទស្សនិកជនជាច្រើន ដែលមើលទៅពិតជាមានភាពសាកសមទៅនឹងតំណែងតួឯកប្រុស ខណៈដែលទទួលបានការសរសើរយ៉ាងលើសលប់ ព្រមទាំងសង្ឃឹមថា រូបលោកនឹងខិតខំប្រឹងប្រែងដើរតួនាទីឲ្យបានល្អបំផុត និងមិនធ្វើឲ្យប្រិយមិត្តមានការខកបំណងនោះឡើយ៕
ប្រភព៖ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ
សូមទស្សនារូបភាពខាងក្រោម៖