អ្នកនាង Myolie Wu ដែលត្រូវបានគេដាក់រហស្សនាមថាជាម្ចាស់ក្សត្រីនៃខ្សែភាពយន្តទូរទស្សន៍ តែងតែរស់នៅដោយមានសេចក្ដីសុខរវាងការងារ និងជីវិតផ្ទាល់ខ្លួនរបស់នាង។ អ្នកនាងទើបតែឆ្លងទន្លេរួចកាលពីខែមេសា ថ្ងៃទី ៦ ជាមួយនឹងកូនប្រុស ដែលជាកូនទី៣របស់់អ្នកនាង។ នាងបានប្រាប់អ្នកសារព័ត៌មានថានាងនឹងសម្រាករយៈពេល២ខែ បន្ទាប់មកនាងនឹងវិលត្រឡប់មកកាន់វិថីសិល្បៈវិញ។ អ្នកនាងមិនបានប្រញាប់វិលមករកការងារវិញនោះទេ ខណៈអ្នកនាងត្រូវមើលថាកូនតូចរបស់នាងដែលមានអាយុទើបតែ ២ខែជាងនៅឡើយតែអ្នកនាងបង្ហាញពីអារម្មណ៍របស់អ្នកនាងថានាង កំពុងមានអារម្មណ៍ដូចជាមានកំហុសអញ្ចឹង ព្រោះការងារកំពុងរង់ចាំអ្នកនាងច្រើនពេកហើយ។
គួរបញ្ជាក់ផងដែរថា អ្នកនាង Myolie Wu មកដល់ពេលនេះគឺមានអាយុ ៤១ឆ្នាំហើយ នាងបានថតខ្សែភាពយន្តចុងក្រោយរបស់នាងកាលពីឆ្នាំ២០២០ ដែលមានចំណងជើងថា Everybody Stand By មិនតែប៉ុណ្ណោះនាងក៏បានឈ្នះពានរង្វាន់ អ្នកសម្ដែងល្អជាងគេប្រចាំឆ្នាំ២០២០ ជាមួយនឹងខ្សែភាពយន្តមួយនេះទៀតផង។
មកដល់បច្ចុប្បន្ននេះគណនី Weibo របស់អ្នកនាងមានអ្នក Follower រហូតដល់ទៅ ១១លាននាក់ជាង ដែលនេះបង្ហាញអំពីភាពល្បីល្បាញរបស់អ្នកនាងនៅក្នុងបណ្ដាញសិល្បៈនៅប្រទេសចិនផងដែរ ដែលធ្វើឲ្យនាងមានការងារជាច្រើនរង់ចាំ៕