ឡូយម្ល៉េះ BLACKPINK ជាប់ឈ្មោះជា Top 4 ជាបុគ្គលឥទ្ធិពលបំផុតក្នុងវិស័យ Fashion - TrueID

ឡូយម្ល៉េះ BLACKPINK ជាប់ឈ្មោះជា Top 4 ជាបុគ្គលឥទ្ធិពលបំផុតក្នុងវិស័យ Fashion

January 18, 2023

កូរ៉េខាងត្បូង៖ ការបង្ហាញខ្លួនក្នុងនាមជា ឯកអង្គរាជទូតប្រ៊េន របស់សមាជិក នៃ ក្រុម BLACPINK បានក្លាយជាការផ្តោតអារម្មណ៍លើបណ្តាញសង្គមគ្រប់ពេលវេលា ពីមជ្ឈមដ្ឋានមនុស្សគ្រប់ជាន់ថ្នាក់ នៃវត្តមានរបស់ពួកគេនៅពេលដែលបានប្រូម៉ូតម្តងៗ។

ជាក់ស្តែង រាល់សកម្មភាព របស់តារាស្រី ទាំង ៤ ដួងនេះ បានក្លាយជាប្រធានបទក្តៅ បានធ្វើឱ្យពិភពលោករំជើបរំជួលយ៉ាងឆាប់  ឥទ្ធិពលដ៏អស្ចារ្យរបស់ តារាស្រីរូបនេះ បានបង្កើតឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយយ៉ាងធំធេងនៅលើសកលលោកដោយ ផ្តល់ឱ្យប៊្រេនដែលពួកគេប្រូម៉ូត ទទួលនូវការចាប់អារម្មណ៍ ដែលមិននឹកស្មានដល់ ពីសំណាក់មហាជន។

យ៉ាងណាមិញ តាមប្រភព របាយការណ៍មួយ របស់បានទម្លាយថា សមាជិកក្រុម  BLACKPINK ទាំង ៤ រូបនេហ បានឈរនៅលើចំណាត់ថ្នាក់ កំពូលទាំង ៤ តែម្តង ទៅបុគ្គលដែលមានឥទ្ធិពលប្រចាំ Fashion កាលពីឆ្នាំទៅ ២០២២នេះឯង។

តួយ៉ាង ជាមួយនឹងការបង្ហាញខ្លួនដ៏អស្ចារ្យ ដែលពោរពេញទៅដោយភាពទាក់ទាញនៃសមាជិកនេះ ត្រូវបានគេចេញផ្សាយដោយក្នុងនោះ លេខ ១បានទៅ Jisoo ជាមួយនឹងតម្លៃ ១៩៨ លានដុល្លារអាមេរិក ចំណាត់ថ្នាក់ទី ២ Rosé ជាមួយនឹងតម្លៃ ១៨៨លានដុល្លារ Jennie ចំណាត់ថ្នាក់លេខ ៣ មានតម្លៃ ១៤៨ លានដុល្លារ ជាចុងក្រោយ Lisa មានតម្លៃ ១៣៦ លានដុល្លារ ៕

Jisoo
Jisoo
Rosé
Rosé
 Jennie
 Jennie
Lisa
Lisa
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...