នៅចាំគាត់អត់? តារាសម្តែង កែវ ពេជ្រពិសី ពេលនេះ មានផ្ទៃពោះជិតគ្រប់ខែទៅហើយ អបអរផង - TrueID

នៅចាំគាត់អត់? តារាសម្តែង កែវ ពេជ្រពិសី ពេលនេះ មានផ្ទៃពោះជិតគ្រប់ខែទៅហើយ អបអរផង

September 5, 2021

រាជធានី​ភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់​និង នៅចាំបាន តារា​សម្តែងស្រីស្រស់សោភា កែវ ពេជ្រ​ពិសី ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរសអនិកជនខ្មែរកាណាដាពេល​នេះ អ្នកនាងមាន​ផ្ទៃពោះ​ចូល​៨​ខែ​ជាងហើយ​។ នេះជាការសម្រាលកូនលើកដំបូងរបស់នាងហើយនេះក៏ជាដំណឹងដ៏រីករាយសម្រាប់គ្រួសារទាំងសងខាងផងដែរ។

តាមប្រភពមួយត្រូវ​បាន​គេ​ទម្លាយ​អោយ​ដឹង​ថាដំបូងឡើយ អ្នកនាង កែវ ពេជ្រ​ពិសី បាន​រៀប​គម្រោង​រៀប​ការ​តាំងពី​អំឡុង​ខែឧសភាឆ្នាំ​២០២០​មក​ម្ល៉េះ​។ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩។

ចំពោះគម្រោង​រៀប​អាពាហ៍ពិពាហ៍​នោះបាន​រំសាយ ហើយ អ្នកនាង កែវ ពេជ្រ​ពិសី ក៏​ខាត​ប្រាក់​កក់មិនតិចផងទេ ក្នុង​ការ​ចាត់ចែង​។ទោះបីជាយ៉ាង អ្នកនាង កែវ ពេជ្រ​ពិសីនឹង​រៀបចំ​ធ្វើ​ពិធី​រៀប​ការ​អោយ​បាន​នៅ​ពេល​កូន​ធំធាត់ដើម្បី​រឹត​ចំណងដៃ​ស្នេហា​។

អ្វីដែលសំខាន់នោះ កែវពេជ្រ​ពិសី ដែល​សម្រេចចិត្ត​យក​កូន​នេះ ព្រោះនាង​យល់​ថា  ខ្លួនវ័យកាន់តែចាស់​ទុំ​ហើយ ។ ចំណែកការភ្ជាប់ពាក្យរបស់ក៏រួចរាល់តាមច្បាប់ប្រពៃណីខ្មែរ ហើយក៏មានសាច់ញាតិសងខាង និងមហាជនបានដឹងលឺហើយដែរ ប្រសើរជាងមានកូនហើយមិនមានអ្នកណាដឹងនោះ។

ដោយឡែក ក្នុងកំឡុងពពោះពេលនេះតារាសម្តែងស្រី កែវ ពេជ្រពិសី កំពុងមើលថែខ្លួន ព្រោះជាដំណក់ឈាមដែលរំលេចចេញពីស្នេហាពិតប្រាកដ។តារាសម្តែងស្រីរូបនេះ កាន់តែមានក្តីសុខលែងឯកា ក្រោយ​ពេល​ជួប​ស្នេហា​លើក​ទី​២ ប៉ះ​ចំ​មនុស្ស​ដែល​ស្រឡាញ់​យើងនិង​យល់ចិត្ត​គ្រប់យ៉ាង​។

សូមរំលឹកផងដែរថា អ្នកនាងកែវ ពេជ្រ​ពិសី បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​កា​ណា​ដា ឈ្មោះ លោក ពៅសម្បត្តិ បានជិត​១​ឆ្នាំ​កន្លះ ហើយពេល​នេះ​ នាង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ជីវិត​ដែល​ពុំអាច​កាត់ថ្លៃ​បាន​នោះគឺ​កូនប្រុស​ដែល ​នាង​គ្រោង​នឹង​សម្រាល​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ​។

ក្នុងកំឡុងពេលមានផ្ទៃពោះនេះពេជ្រ​ពិសី បានបញ្ជាក់ឱ្យដឹងថា នាង​ធ្លាប់បានទៅ​ពិនិត្យ​សុខភាព​ជា​ញឹកញាប់​នៅ​មន្ទី​ពេទ្យ​មួយ​ដែល​មានគុណ​ភាព​មិន​ចាញ់​ពេទ្យ​ថៃ​ទេហើយ​នាង​មិន​បារម្ភ​ការ​ឆ្លងទន្លេ​កូន​ទី​១​នេះ​ដែរ បើ​ទោះបីជា​ត្រូវ​សម្រាល​ដោយ​វះកាត់​ក្ដី​៕

កែវ ពេជ្រពិសី 
កែវ ពេជ្រពិសី 
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
កែវ ពេជ្រពិសី និងស្វាមី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...