តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងថ្មី តារាចម្រៀងក្នុងក្រុមចម្រៀងស្រីកូរ៉េដ៏ល្បី Black Pink គឺ Lisa Manoban បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបញ្ចេញវីដេអូMV បទចម្រៀងទោលដំបូងរបស់ខ្លួន រហូតទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាងជុំវិញពិភពលោក។
យ៉ាងណាមិញ គិតត្រឹម៥ម៉ោងដំបូងនៃការទម្លាប់MV បទចម្រៀងថ្មីរបស់ខ្លួន បទLalisa បានទទួលបានការចុចចូលមើលពីសំណាក់មហាជនដល់ទៅ ២៧លាននាក់ ដោយនៅក្នុងវគ្គមានអ្នកចុចផ្តល់មេដៃចំនួន២.៣លាននាក់ ខណ:ដែលសម្តែងការមិនគាំទ្រដោយចុចទម្លាក់មេដៃមានចំនួនជិត៦ពាន់នាក់៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពវីដេអូខាងក្រោម÷