សកម្មភាពរបស់ V នៅ Broker VIP Premiere បង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់លោក - TrueID

សកម្មភាពរបស់ V នៅ Broker VIP Premiere បង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់លោក

June 8, 2022

កម្សាន្ត ÷ V សមាជិកក្រុម BTS អាចជាតារា K-Pop ដ៏ល្បីមួយរូបដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក ប៉ុន្តែវាហាក់បីដូចជា គ្មានអ្នកណាម្នាក់បង្ហាញថាតើ idol នេះមានចរិតពិតបឺបណានោះទេ។

V
V

តែថ្មីៗ​នេះ V បាន​ចូល​រួម​ក្នុង​កម្មវិធីបញ្ចាំងភាពយន្ត VIP របស់​រឿង Broker ដោយ​សម្ដែង​ដោយ​មិត្ត​របស់​លោក Kang Dong Won ហើយនៅលើជញ្ជាំងរូបថត V មើលទៅសង្ហាដូចមុន ហើយបានពង្រឹងខ្លួនលោកថាជា Idol ពិតៗជាមួយនឹងរូបតារាដែលមានអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយឈ្លក់វង្វេង។

V
V

ប៉ុន្តែ​វា​ហាក់​ដូច​ជា​នៅ​ពី​ក្រោយ​ឆាក​នោះ V បាន​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ពិត​របស់​លោក​កាន់​តែ​ខ្លាំង​ថែម​ទៀត ហើយ​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ល្អ​ប៉ុណ្ណា នៅក្នុងបទសម្ភាសន៍មួយ Kang Dong Won បានពន្យល់ថា ទោះបីជាមានពាក្យចចាមអារ៉ាមថា V នឹងចាកចេញពីអាមេរិកមុនក៏ដោយ ប៉ុន្តែលោកមិនដឹងថាមូលហេតុគឺដោយសារតែការចាក់បញ្ចាំងរឿងនេះលើកដំបូងនោះទេ។

V និង Kang Dong Won 
V និង Kang Dong Won 

យោងតាម ​​Kang Dong Won បាននិយាយថា V ត្រូវបានគេចង់ឲ្យលោកអង្គុយនៅមុខរោងកុន តារា​សម្ដែង​រូប​នេះ​បាន​ពន្យល់​ថា កន្លែង​អង្គុយ​គឺ​អាស្រ័យ​លើ​លក្ខណៈ​វិនិច្ឆ័យ​ខុសៗ​គ្នា ហើយ​ពិសេស​ថា​ លោក​ជិត​ស្និទ្ធ​នឹង​ភ្ញៀវ​ប៉ុណ្ណា វាក៏នឹងមានកម្រិតនៃឥទ្ធិពលផងដែរ អាស្រ័យលើភាពជោគជ័យ និងប្រជាប្រិយភាព តែយ៉ាងណា V ជ្រើសមកអង្គុយនៅខាងក្រោយជាមួយមិត្តរបស់លោក ។

V និង Kang Dong Won 
V និង Kang Dong Won 

ជាការពិតណាស់ អ្នកនិយមលេងអ៊ីនធើណែតមិនអាចឈប់សរសើរ V ដែលជ្រើសរើសអង្គុយនៅខាងក្រោយរោងកុន ដើម្បីឲ្យលោកបាននៅជាមួយមិត្តភ័ក្តិរបស់ខ្លួន ជាជាងអង្គុយនៅខាងមុខតាមឥទ្ធិពលរបស់ខ្លួន ហើយអ្នកផ្សេងទៀតក៏បានចែករំលែកការសរសើររបស់ពួកគេផងដែរ ខណៈដែល Kang Dong Won ក៏បានបង្ហើបថា មូលហេតុដែល V និងគាត់ក្លាយជាមិត្តនឹងគ្នាគឺដោយសារតែ Park Hyo Shin ដែលជាមិត្តដែលជា ARMY

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...