រាជធានីភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍លេខ DC109 របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានសម្រេចឲ្យ "បើកប្រទេសឡើងវិញ" ហើយក៏បានអនុញ្ញាតឲ្យប្រជាជនកម្ពុជាប្រារព្ធធ្វើកម្មវិធីដូចជាកិច្ចប្រជុំ សន្និសីទ ពិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ និងកម្មពីធីផ្សេងៗ ដោយអនុវត្តតាមវិធានការសុវត្ថិភាព៣ការពារ ៣កុំ ដែលបង្កើតដោយអាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ដើម្បីអបអរឱកាសដ៏វិសេសវិសាលជាមួយគូស្វាមីភរិយាថ្មីនិងកម្មវិធីផ្សេងៗ ខេមប្រ៊ូវ ជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូង និងធំជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើប្រតិបត្តិការអាជីវកម្មតាំងពីឆ្នាំ១៩៦០ មក បានផ្តល់ជូនកញ្ចប់ប្រូម៉ូសិនដ៏អស្ចារ្យ។
“ការផ្តល់ជូនដ៏ល្អឥតខ្ចោះ” ត្រូវបានរៀបចំសម្រាប់អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗតាម “បែបគន្លងថ្មី” ជាមួយកញ្ចប់ចំនួនពីរខាងក្រោម៖ កញ្ចប់សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍និងកម្មវិធីផ្សេងៗ តាមផ្ទះ ឬក្រុមហ៊ុន។ កម្មវិធីនេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់បំណាច់ឆ្នាំ2022។ សូមមើលកញ្ចប់កម្មវិធីផ្តល់ជូនលម្អិតនៅខាងក្រោម៖
ក្រុមហ៊ុន ខេមប៊្រូវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ជាពិសេសគូស្វាមីភរិយាថ្មីថ្មោងដែលបានគាំទ្រ និងបន្តជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន ខេមប៊្រូវសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ហើយក៏សូមជូនពរឲ្យគូស្វាមីភរិយានិងលោក-លោកស្រី មានសុខភាពល្អ រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច។
ក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុន ខេមប៊្រូវ ប្ដេជ្ញាបន្តចូលរួមសហការជាមួយសហគមន៍តាមដែលអាចធ្វើបាន។អាទិភាពចម្បងរបស់យើងនៅក្នុងស្ថានភាពមិនជាក់លាក់នេះ គឺសុវត្ថិភាពនិងសុខុមាលភាពបុគ្គលិក និងសហគមន៍របស់យើងដែលក្រុមហ៊ុន ខេមប៊្រូវ អនុវត្តធ្វើ។
តោះ! រីករាយជាមួយឱកាសដ៏ពិសេសជាមួយក្រុមគ្រួសារមិត្តភក្តិ ប្រកបដោយសុខសុវត្ថិភាព។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ។
ឯកសារយោង:*20211112-DC109-GOVENEMENT-DECIDED.KH.
ក្រុមហ៊ុនកាស៊្បែរគ្រុបនៅកម្ពុជា
ក្រុមហ៊ុន ខេមប្រ៊ូវ គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់និងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើប្រតិបត្តិការអាជីវកម្មតាំងពីឆ្នាំ ១៩៦០មកម្ល៉េះនិងកំពុងផលិត និងចែកចាយស្រាបៀរដែលមានម៉ាកសញ្ញាល្បីៗ ទាំងផលិតផលជាតិនិងអន្តរជាតិជាច្រើន។ ក្នុងនាមជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនកាស៊្បែរគ្រុបក្រុមហ៊ុនក៏បានផលិត និងចែកចាយម៉ាកសញ្ញាស្រាបៀរអន្តរជាតិនានារួមមានស្រាបៀរដ៏ល្បីរបស់ប្រទេសដាណឺម៉ាក គឺស្រាបៀរកាស៊្បែរស្រាផ្លៃឈើដ៏ល្បីរបស់អឺរ៉ុប គឺ Somersby ស្រាបៀរលំដាប់ថ្នាក់លេខ១របស់ជប៉ុនគឺ ស្រាបៀរអាសាហ៊ី និងស្រាបៀរស្តោតរបស់ប្រទេសអៀកឡង់ គឺស្រាបៀរ Guinness។ក្រុមហ៊ុនក៏ផលិតម៉ាកសញ្ញាក្នុងស្រុក រួមមានស្រាបៀរខ្លាំង ប៊្លែកផេនធ័រ ផងដែរ។តាំងពីឆ្នាំ ១៩៩២ ក្រុមហ៊ុនខេមប្រ៊ូវ បានសហការជាមួយក្រុមហ៊ុនប៉ិបស៊ីកូក្នុងការវេចខ្ចប់ និងចែកចាយភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា រួមមាន ទឹកក្រូចប៉ិបស៊ីមីរីនដា 7-UP និងស្ទីង។
ក្រុមហ៊ុនខេមប្រ៊ូវចាប់ផ្តើមការផលិតឡើងវិញនៅឆ្នាំ ១៩៩១។ ចាប់តាំងពីឆ្នាំ ២០១៩ មកក្រុមហ៊ុនកាស៊្បែរបានកាន់កាប់ភាគហ៊ុន ១០០% របស់ក្រុមហ៊ុនខេមប្រ៊ូវហើយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្រែខ្លួនពីក្រុមហ៊ុនបែបលក្ខណៈក្នុងស្រុកមួយឲ្យក្លាយទៅជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលផលិតទាំងម៉ាកផលិតផលក្នុងស្រុកនិងបែបលក្ខណៈអន្តរជាតិ។ ក្នុងនាមជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន កាស៊្បែរគ្រុបវាបានផ្តល់នូវភាពខ្លាំង ដល់យើង ក៏ដូចគោលដៅច្បាស់លាស់មួយ ក្នុងការធ្វើប្រតិបត្តិជារៀងរាល់ថ្ងៃហើយនោះគឺផលិតដើម្បីភាពប្រសើរនៅថ្ងៃនេះ និងថ្ងៃស្អែក។