ថៃ៖ បន្ទាប់ពីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ប្រហែលរយៈពេលជា ២ សប្ដាហ៍ ពេលនេះ បវរកញ្ញាលំដាប់រងទី៥ កញ្ញា ពេជ្រ វត្តីសារ៉ាវុឌ្ឍី ក៏បានវិលទៅប្រទេសថៃវិញ ដើម្បីបន្តការងាររបស់ខ្លួន ជាបន្តទៀត។
តែខណៈពេលដែល បវរកញ្ញារូបនេះ បានទៅដល់ទឹកដីប្រទេសថៃភ្លាមៗនោះ ក៏មានហ្វេនៗជាច្រើន បានមករង់ចាំទទួលស្វាគមន៍រូបនាង នៅឯព្រលានយន្តហោះ យ៉ាងរីករាយ បង្ហាញពីស្នាមញញឹម ក៏ដូចជាបានផ្ដល់ក្ដីស្រលាញ់ចំពោះនាង ទៀតផង។
យ៉ាងណាមិញ នៅក្នុងនោះដែរ បវរកញ្ញារូបនេះ ក៏មិនភ្លេចបង្ហាញពីរូបភាព ដែលត្រូវបានអ្នកគាំទ្រនៅប្រទេសថៃទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ ព្រមទាំងបានថ្លែងអំណរគុណទៅកាន់ពួកគេ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖