កម្សន្ត៖ នារីអភិជនក្នុងត្រកូល Kardashian សុទ្ធតែជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បើទោះបីជាពួកគេមិនមែនជាតារាសម្ដែង Hollywood អ្វីក៏ដោយ។ នៅក្នុងនោះ Khloé Kardashian ស្រាប់តែត្រូវបានតុលាការកោះហៅ ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម។
យោងតាមប្រភពបានឲ្យដឹងថា Khloé បានបង្ហោះរូបតារាបង្ហាញម៉ូតលំដាប់កំពូល Bella Hadid ក្រោយមកក៏ត្រូវគេប្ដឹង ទៅលើ ការផុស របស់នាងដល់តុលាការ។ ជាមួយគ្នានេះដែរ Khloé ត្រូវបាន Alo Photography ចោទប្រកាន់ថា នាងបានររំលោភសិទ្ធិ ម្ចាស់ប្រ៊េនសម្លៀកបំពាក់ និង រូបថត ដែលមិនមែនជារបស់ខ្លួន ទៅបង្ហាញក្នុងគណនី Instagram ។
យោងទៅតាមឯកសាររបស់តុលាការថ្មីៗនេះ ដែលបានអះអាងថា Alo Photography ជាម្ចាស់កម្មសិទ្ធិលើរូបថត Bella ដែល Khloé បង្ហោះក្នុងគណនីនាង ដែលមាន Follower ជាង ២០០លាននាក់ ក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្មផ្ទាល់ខ្លួន ដែលវាខុសនឹងច្បាប់ Copyright របស់គណនីបណ្ដាញសង្គម។
បន្ថែមពីនោះ ខាងភាគី Alo Photography បានធ្វើការហាមខាត់នេះកាលពីឆ្នាំ ២០១៤រួចមកហើយ ចំពោះ ការយក រូបភាព របស់ខ្លួនណាមួយ ទៅបង្ហោះផ្ដេសផ្ដាសនៅក្នុងគណនី។ ងាកមកខាងភាគី Khloé វិញ នៅមិនទាន់មានការឆ្លើយតបយ៉ាងនៅឡើយទេ៕
ប្រភព៖ CAPITAL XTRA
រូបភាពរបស់ Bella Hadid ខាងក្រោមនេះ ត្រូវបាន Khloé បង្ហោះក្នុងគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង៖